CamNews

តារា 

តារាកូរ៉េ Kang Seung Yoon ចូលពេទ្យ​ខណៈកំពុង​សម្តែងរឿង Flower Crew

(កូរ៉េ)៖ តារាសម្តែង និងជាតារាចម្រៀងកូរ៉េ Kang Seung Yoon របស់ក្រុម WINNER បានចូលព្យាបាលខ្លួននៅមន្ទីរពេទ្យ ខណៈកំពុងថតខ្សែភាព យន្តរឿង Flower Crew របស់ទូរទស្សន៍ SBS ដែលខាង YG Entertainment បញ្ជាក់ថា តារាចម្រៀងរូបនេះហាក់មានអាការៈគ្រុនក្តៅខ្លាំង នៅពេលថតរឿងកាលពីថ្ងៃទី២៤ ខែមករា ហើយក៏ត្រូវបញ្ជូនទៅ សង្គ្រោះនៅបន្ទប់ ICU ។

ទោះបីជា Kang Seung Yoon កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្តី ប៉ុន្តែរឿង Flower Crew មិនបានផ្អាកការសម្តែងទេគឺតួអង្គផ្សេង ទៀតនៅបន្តថតនៅឡើយនៅពេលដែល តារាប្រុសរូបនេះដេកសម្រាកនៅពេទ្យ អស់រយៈពេលពីរថ្ងៃទៅហើយ។

ក្រោយពី YG Entertainment ចេញប្រកាសនោះខាង SBS ក៏ចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនដែរថា Kang Seung Yoon មានជំងឺក្រពះមិនមែនគ្រុនក្តៅទេ គឺគេឈឺតាំងពីថ្ងៃទី២៣ ខែមករា ម្ល៉េះ ទើបក្រុមការងារប្រាប់ឲ្យគេប្រញាប់ ទៅមន្ទីរពេទ្យព្យាបាលខ្លួន៕

Image result for Kang Seung Yoon 2016

Related image

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kang Seung Yoon