CamNews

តារា 

គង់ ចាន់រដ្ឋា លេងស្ទីលស្លៀកឈុតប៊ីគីនី ផ្អែមល្ហែមក្នុងអាងហែលទឹក ជាមួយគូស្នេហ៍

(ភ្នំពេញ)៖ ក្រោ​យពីផ្តើមសាងសម្ព័ន្ធភាពស្នេហា អស់យៈពេលជាង២ឆ្នាំមកនេះ ជារឿយៗ​គេតែងឃើញគូស្នេហ៍ ស្ថិតនៅរង្វង់សិល្បៈដូចគ្នា រវាង​កញ្ញា គង់ ចាន់រដ្ឋា និង​លោក ស៊ិន សុភា បង្ហា​ញពីភាពផ្អែមល្ហែមស្នេហ៍ ​ជាមួយគ្នាជាប្រចាំ។ ជាពិសេស គេក៏តែងសង្កេតឃើញ រាល់ការចូលរួមកម្មវិធីតូច-ធំនា​នា គូស្នេហ៍មួយគូនេះ តែងបណ្តើរដឹកដៃគ្នា យ៉ាងត្រសង ពុំដែលលោះ​ពេល ​​ម្តងណា​ឡើ​យ ​សូម្បីតែការឡើងច្រៀង លើឆាកតន្រ្តីរបស់ស្ថានីយទូរទស្សន៍មួយចំនួន ក៏ពួកគេទៅជាមួយគ្នាឥតដាច់។

ជាការកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សម្រាប់គូស្នេហ៍របស់តារាសិ​ល្បៈ កញ្ញា គង់ ចាន់រដ្ឋា និងលោក ស៊ិន សុភា ​នាអំឡុងមួយរយៈ​ពេ​ល ប្រមាណ១ឆ្នាំចុងក្រោយនេះ ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម​ស្និទ្ធស្នាល ស្រឡាញ់គ្នា​ខ្លាំ​ង​ជាងពេលមុនៗទៅ​ទៀត ខណៈកន្លងមករូបភាព ផ្អែមល្អែមស្នេហ៍ជាច្រើនសន្លឹក តែងបង្ហោះភ្ជាប់ជាមួយការសរសេរ បង្ហា​ញពីភាសាអូនបងយ៉ាងផ្អែមល្ហែម ស្អិតល្មួតគួរឲ្យច្រណែន ផងដែរ។

ជាក់ស្តែង​ កាលពីថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា ក៏បានបង្កការភ្ញាក់ផ្អើ​លដ​ល់​មហាជនជាមួយការបង្ហោះរូបថត ជាច្រើនសន្លឹក ស្ថិតក្នុងឈុតសម្លៀកបំពាក់ ប៊ីគីនីឱបរឹត​គ្នា ​យ៉ាងព្រឺព្រួច ក្នុងអាងហែលទឹកមួយកន្លែង ដោយមិនខ្វល់ពីក្រសែភ្នែក ទស្សនិកជនឡើយ ស្របពេលមានអ្នកគាំទ្រមួយចំនួន ក៏បានសរសេរផ្លែផ្កា បែបលេងសើចថា «ពិតជាច្រណែនគូស្នេហ៍​​នេះខ្លាំងណាស់»។ រីឯខ្លះទៀតក៏បានសរសេរថា «មិនធម្មតាទេ ដែលអ្នកទាំងពីរហ៊ាន​ថតប​ង្ហោះរូបបែបនេះ!»។

សូមបញ្ជាក់ថា កញ្ញា គង់ ចាន់រដ្ឋា និងតារាកូនភ្លោះ លោក ស៊ិន សុភា ​ ក្រោ​យពីបាក់ចិត្ត​ស្រ​ឡាញ់ និងស្វែ​ងមើលចិត្តគ្នា អស់រយៈពេលជាង២ឆ្នាំមក​នេះ ក៏បាន​ស​ម្រេចចិត្ត រៀបចំពិធីភ្ជាប់ស្ងាត់ៗ កាលពីចុងឆ្នាំ២០១៥ ដោយមានការចូលរួមដឹងឮ ពីសំណាក់មេបាចាស់ទុំទាំងសងខាង ប្រមាណជាង២០នាក់ប៉ុណ្ណោះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Kong chan rotha