CamNews

តារា 

ខេមរៈ ស្រីពៅ ត្រូវ​គេ​លូក​លាន់ ពេល​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស (Video Inside)

ភ្នំពេញៈ កញ្ញា ខេមរៈ ស្រីពៅ ដែលទស្សនិកជនបានស្គាល់យ៉ាងច្បាស់ ថានាងជាប្អូនស្រីបណ្តូលចិត្ត របស់តារា ចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត នោះ ថ្មីៗនេះ បានលេចចេញនូវឃ្លីបវីដេអូមួយសរបញ្ជាក់ ឲ្យឃើញថា តារារូបនេះ ត្រូវបានបុរសម្នាក់ មានចេតនាកេងចំណេញប៉ះពាល់សាច់ លូកលាន់រាងកាយ ខណៈដែល នាងចេញទៅច្រៀងរាំ នៅក្រៅប្រទេស កាលពីពេលកន្លងមក ។

ឃ្លីបវីដេអូមួយ ដែលមានរយៈពេលជិត១នាទី ត្រូវបានគេយកមកបង្ហោះ នៅលើ Youtube បានបញ្ជាក់ឲ្យឃើញថា តារាចម្រៀងស្រីរាងខ្ពស់ស្រឡះ កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានបុរស អាណិកជន ម្នាក់ឡើង មកលូកលាន់ប៉ះពាល់ខ្លួន នៅពេលដែលនាងកំពុងច្រៀងរាំ នៅលើឆាក ហើយនៅពេលនោះ គេឃើញតារារូបនេះ ព្យាយាមគេចពីបុរសម្នាក់នោះ។
ចង់ដឹងថា! នៅក្នុងវីដេអូបុរសម្នាក់នោះ បានបង្ហាញកាយវិការលូកលាន់ តារាស្រីរូបនេះយ៉ាងណាសូមទស្សនាទាំងអស់គ្នា ៖



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh