CamNews

តារា 

ទេព អាណាក់ ចេញមុខបញ្ជាក់រឿងគេ យល់​ច្រឡំ​ថា ស្រឡាញ់​មនុស្ស​ប្រុស​ដូច​គ្នា

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងប្រុស របស់ផលិតកម្ម ដាយម៉ិន លោក ទេព អាណាក់ ត្រូវបានមហាជនអ្នកគាំទ្រ និងសារព័ត៌មានក្នុងស្រុកចុះផ្សាយ ដោយបានការសង្ស័យ ទៅលើតារាប្រុសរូបនេះថា កំពុងមានទំនាក់ទំនងស្នេហា បញ្ជ្រាសទិសផ្ទុយពីធម្មជាតិ គឺប្រុសស្រឡាញ់ប្រុសភេទដូចគ្នា។ ប៉ុន្តែក្រោយពីបានទទួល ព័ត៌មាននេះ លោក ទេព អាណាក់ បានចេញមុខបកស្រាយ និងបដិសេធន៍ពុំមែន ជាការពិតនោះទេ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៥នេះ លោក ទេព អា ណាក់បាននិយាយបដិសេធន៍ថា «រឿងដែលគេនិយាយថា ខ្ញុំមានស្នេហាជាមួយ មនុស្សប្រុសភេទដូចគ្នានោះ គឺគ្មានទេ ។ មានមូលហេតុអីបានថា ខ្ញុំស្រឡាញ់ប្រុសគ្នាឯង ? នេះគ្រាន់តែការយល់ច្រឡំប៉ុណ្ណោះ..។ខ្ញុំមិនដឹងខ្លួនផងហ្នឹង រឿងគេសង្ស័យ ស្រឡាញ់ប្រុសដូចគ្នានោះ គឺវាមិនអាចទៅរួចទេស្រីស្អាតៗជាច្រើន មិនស្រឡាញ់ ចាំបាច់ ទៅស្នេហាប្រុសដូចគ្នាធ្វើអី? ខ្ញុំគឺជាមនុស្សប្រុសចំតួ។ ប៉ុន្តែយ៉ាងណា ខ្ញុំទទួលស្គាល់ថា បើការជួបជុំស្និទ្ធ លេងសើចជាមួយមិត្ត ភក្តិធ្វើការងារជាមួយគ្នា ពិតជាមានមែន..»។

ម្ចាស់បទ «យប់មិញខ្ញុំយំ » លោក ទេព អាណាក់ បានបន្ថែមថា ឲ្យតែមានកម្មវិធីជួបជុំគ្នាម្តងៗ រូប លោកព្រមជាមួយមិត្តភក្តិ តែងតែបង្ហាញពីភាពស្និទ្ធស្នាល លេងសើចជាមួយគ្នា តែមិននឹកស្មាន ថាមានគេចាំចាប់កំហុស លោកបែបនេះសោះ។ លោកក៏បានបញ្ជាក់ថា ពីមុនលោកធ្លាប់ដើរលេង ជាមួយអ្នកលេងភ្លេង នៅភោជនីយដ្ឋាន រហាត់លាភម្នាក់ ព្រោះសុទ្ធតែមិត្តភក្តិ អ្នករួមអាជីពការងារ ជាមួយគ្នា ប៉ុន្តែការរាប់អាននេះ ពុំមែនជាការសាងស្នេហ៍ រវាងប្រុសស្រឡាញ់ ប្រុសគ្នាឯងនោះទេ សុំកំយល់ច្រឡំទៀត។
សូមជម្រាបជូនថា តារាចម្រៀង លោក ទេព អាណាក់ ថ្មីៗនេះ ក៏ស្រាប់តែលេចឮ ពាក្យខ្សឹបខ្សៀវគ្នាចេញមកថា លោកឮកំពុងមាន ស្នេហាភេទដូចគ្នា ស្របពេលគេធ្លាប់ ឧស្សាហ៍ឃើញលោក ដើរហើរជាមួយបុរសម្នាក់ មាឌដំបង រាងខ្ពស់ស្រឡះ ជាញឹកញាប់ ព្រមទាំងបង្ហាញកាយវិការ ស្អិតល្មួតខុសពីភាព ប្រក្រតីផងនោះ ។

ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីមានការចុះផ្សាយ ព័ត៌មានមិនទាន់បានប៉ុន្មានផង លោក ទេព អាណាក់ ក៏បានចេញមុខមកបកស្រាយ និង ធ្វើការច្រានចោល ចំពោះព័ត៌មានដែលគេ បានដាក់ការសង្ស័យ លើរូបលោកថា ជារឿងមិនពិត ហើយវាគ្រាន់តែជាការយល់ច្រឡំ តែប៉ុណ្ណោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh