CamNews

ភាពយន្ត 

ការយល់ឃើញពីរឿង Captain Marvel របស់អ្នកវិភាគកុននិងអ្នកចូលចិត្តទស្សនារឿងកុន

Captain Marvel ត្រូវបានគេស្គាល់ថាជាវីរនារីថ្មីរបស់ Marvel ដែលនឹងចូលជាមួយក្រុម Avengers នៅក្នុងរឿង Avengers: Endgame ដែលនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៅខែមេសាខាងមុខនេះហើយ។


ដោយនៅក្នុងនោះក៏មានអ្នកទស្សនាក៏ដូចជាអ្នកដាក់ពិន្ទុរឿងនៅក្នុងប្រព័ន្ធអ៊ីនធីណេតជាច្រើននិយាយសរសើរពីរឿងនេះផងដែរ។ ​ក្នុងនោះមានគេហទំព័រ   Pop Corn បាននិយាយថា​ “ចំពោះខ្សែភាពយន្តថ្មីរបស់ចក្រវាឡ MCU មួយនេះមានភាពប្លែកថ្មីនិងខុសពីខ្សែភាពយន្តមុនៗរបស់ខ្លួនបន្តិចហេតុនេះហើយទើបធ្វើអោយអ្នកទស្សនាទាំងអស់មានអារម្មណ៍ថាប្លែកខុសពីការំពឹងទុករបស់ពួកគេ” ហើយបានដាក់ពិន្ទុឲ្យរឿងនេះ 7 / 10 ។ ចំណែកឯគេហទំព័រមួយទៀតគឺ Toukmeas Cinemas បាននិយាយថា​ “អេដមីនមិនសូវស្រលាញ់សាច់រឿង Solo របស់វីរនារីប៉ុន្មានទេ វាហាក់ដូចជាស្រាលពេកក្នុងប្រវត្តិកុនរបស់ Marvel ប៉ុន្ដែអេដមីនពេញចិត្តនូវថាមពលដល់កំពូលរបស់វីរនារីម្នាក់នេះ ស្រលាញ់អត្តចរិតរបស់នាង។ ចំពោះបច្ចេកទេសក្នុងការផលិតរឿងនេះ សុំនិយាយថាកប់ស៊េរី ។ ការបង្ហាញប្រាប់តួអង្គនីមួយៗគឺងាយយល់ (Goose, Skrull and Kree)” ហើយបានដាក់ពិន្ទុឲ្យរឿងនេះ  7+ ។

ការដាក់ពិន្ទុក៏មានច្រើនតិចទៅតាមការចូលចិត្តរបស់អ្នកទស្សនាដទៃទៀត ប៉ុន្តែទោះជាយ៉ាងណាក្តីក៏ពួកគាត់មិនអាចរំលងរឿងមួយនេះបានឡើយមុននឹងរឿង Avengers: Endgame ធ្វើការចាក់បញ្ចាំង ហើយកុំភ្លេចណានៅចុងបញ្ចប់នៃរឿងក៏មានឈុតពិសេសចំនួន២មកជូនអ្នកទស្សនាផងដែរ។

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។