CamNews

តារា 

ពេជ្រ សោភា ធ្លាក់ខ្លួន ឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

ភ្នំពេញៈ តារាចម្រៀងស្រី រូបស្រស់ថ្គាមខ្លា អ្នកនាង ពេជ្រ សោភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ ខណៈដែលនៅសុខៗ ស្រាប់តែនាង ធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយត្រូវ បញ្ចូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីពេទ្យ ដែលអាការៈជំងឺ របស់នាង គឺកំពុងតែស្ថិត នៅក្នុងអាការៈមួយ គួរឲ្យព្រួយបារម្ភ ។

តាមបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់របស់ ពេជ្រ សោភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានបង្ហោះរូបមួយ របស់តារាស្រីរូបនេះ កំពុងតែគេងសម្រាក នៅក្នុងមន្ទីពេទ្យមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយមិនទាន់ដឹងខ្លួននៅឡើយ។ នៅក្នុងរូបនោះដែរ ក៏មានភ្ជាប់សរសេរសារ ជាភាសាខ្មែរមួយថា “ កាលពីព្រឹកមិញ បងស្រីសោភា ត្រូវបានចូលមន្ទីរពេទ្យ សង្គ្រោះបន្ទាន់ សូមកុំឲ្យកើតអីធ្ងន់ធ្ងរ (មានពេល ១ខែបើមិនព្យាបាល)….” ។

តាមរយៈការបង្ហាញសារខ្លីនេះ មិនបានបញ្ជាក់ច្បាស់ឡើយថា តារាចម្រៀងដែលទើប ចូលរោងការបាន ប្រមាណជិត ១០ថ្ងៃរូបនេះ មានជំងឺអ្វី ហើយកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យណាឡើយ ប៉ុន្តែបើស្តាប់តាមអត្ថន័យ ដែលបង្ហោះនោះ ហាក់បញ្ជាក់ឲ្យឃើញថា ស្ថានភាពជំងឺ តារារូបនេះ កំពុងតែធ្ងន់ធ្ងរ ហើយត្រូវការព្យាបាល យ៉ាងឆាប់រហ័សផងដែរ ។

ទាក់ទងទៅនឹង ចម្ងល់គ្មានចម្លើយនេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ប៉ុន្តែមានបុរសម្នាក់ បានលើក ហើយនិយាយយ៉ាងខ្លីថា “ចាំខល មកលើកក្រោយ ទៀតទៅរួចក៏ចុចផ្តាច់ទូរស័ព្ទ តែម្តង” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh