CamNews

ភាពយន្ត 

អាថ៍កំបាំងដ៏រន្ធត់ព្រឺព្រួចមានក្នុងរឿង “The Empty Man”

   ជិតដល់ Halloween ភ្លាមក៏មានខ្សែភាពយន្ដបែបពញ្ញាក់អារម្មណ៍ព្រឺព្រួចជាច្រើនហូរហែក្នុងរោងភាពយន្ដ ដែលកំពុងរង់ចាំអ្នកចូលទស្សនា ហើយក្នុងនោះក៏មានរឿង The Empty Man ដែលកំពុងជាទីចាប់អារម្មណ៍របស់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ដបែបរន្ធត់ព្រឺព្រួចផងដែរ។



មានអ្វីមួយកំពុងតាមលងបន្លាចក្មេងវ័យជំទង់មួយក្រុមក្នុងភូមិ។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្មេងវ័យជំទង់ក្នុងភូមិ ចាប់ផ្ដើមបាត់ខ្លួនម្ដងម្នាក់ៗ ដោយមិនដឹងពីមូលហេតុ។ តើការបាត់ខ្លួននេះ ជាអំពើរបស់មនុស្សខិលខូច ឬ ជាប់ទាក់ទិននឹងពួកអរូប? ការពិតនឹងលាតត្រដាងតាមរយៈដំណើររុករកតម្រុយនៃការពិតរបស់អតីតប៉ូលីសម្នាក់។



ការពិតគួរឲ្យភ័យខ្លាច ឬ យ៉ាងណា កុំភ្លេចមកតាមដានទស្សនាខ្សែភាពយន្ដ The Empty Man នៅរោងភាពយន្ដ ដែលកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃ 22 ខែ តុលា នេះតទៅហើយ។



ចុចទីនេះដើម្បីទស្សនា​ trailer



 

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា​៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕