CamNews

កំសាន្ត 

តារាស្រីម្នាក់នេះ ក៏មិនអន់ដែរ! Bua Nalinthip ក្លាយជាតារាស្រី ដែលចុះកុងត្រាថតស្ពតពាណិជ្ជកម្មឱ្យប្រេនអ

តារាស្រីស្រស់ស្អាតកញ្ញា  Bua Nalinthip ក្លាយជាតារាស្រីចុះកុងត្រាថតស្ពតពាណិជ្ជកម្មដ៏លេចធ្លោ ឱ្យប្រេនផលិតផលអន្ដរជាតិ នៅឆ្នាំនេះ ។ ផលិតផល ដែលនាងចុះកុងត្រាថតស្ពតថ្មីៗនេះរួមមានដូចជា ផលិតផលថែរក្សាស្បែក ប្រដាប់អ៊ុតសក់ និងផលិតផលជាច្រើនទៀត ។



នេះជាឱកាសដ៏ល្អរបស់នាង ក្នុងការក្លាយជា តារាម៉ូដែលថតស្ពតឱ្យម៉ាកផលិតអន្ដរជាតិ ។  ២០២១ គឺជាឆ្នាំមហាលាភជ័យរបស់កញ្ញា Bua Nalinthip ដោយសារតែខ្សែភាពយន្ដថ្មីរបស់នាងរឿង “Praomook” ដែលនាងសម្ដែងរួមជាមួយនឹងកំពូលតារាសម្ដែងប្រុស Pon Nawasch បានចាប់ម៉ោងចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ-អង្គារ ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដមួយរឿងទៀតរឿង “Keun Ruk Salub Chata” ដែលនាងសម្ដែងរួមជាមួយនឹងលោក Krating Khunnarong កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ។ តាមរយៈទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដទាំងពីរនេះ ប្រជាប្រិយភាពរបស់នាង នឹងកាន់តែល្បីរន្ទឺ ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates