CamNews

តារា 

តារាសម្តែង ពេជ្រ អាវីហ្សា បាត់រថយន្ត Lexus- RX300 ពេលចតចោល ហើយចូល ទៅហូបស៊ុប

ភ្នំពេញ ៖ តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា បានបាត់ រថយន្តឡិច Luxus-RX300 មួយគ្រឿង ខណៈចាក់សោរ ចតចោលនៅ តាមចិញ្ចើមផ្លូវ ហើយចូលទៅញាំស៊ុប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខហាងស៊ុបយីហោ «ស៊ុបគោ៤០» ស្ថិតនៅតាមលេខផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

កញ្ញា ពេជ្រ អាវីហ្សា និយាយថា នៅមុនពេលកើតហេតុ ប្អូនរបស់នាងបានយករថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2Y-2892 ដឹកក្រុមគ្រួសារទៅញាំស៊ុប នៅកន្លែងកើតហេតុខាងលើ ដោយនាងមិនបានទៅជាមួយទេ ។

ខណៈធ្វើដំណើរមកដល់មុខហាងស៊ុប ខាងលើប្អូនរបស់នាងបានចតរថយន្តចាក់សោ ចោលនៅចិញ្ចើម ផ្លូវទល់មុខហាងស៊ុប ខាងលើរួចក៏នាំគ្នាដើរ ចូលហាងស៊ុបនោះ ។

នាងបានបន្តទៀតថា ពេលដែលក្រុមគ្រូសាររបស់នាង ចេញមកពីហូបស៊ុបវិញនោះក៏មិនឃើញរថយន្ត នៅកន្លែងចត ក៏មានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។

ក្រោយពេលកើតហេតុនារីម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ។ យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច មិនទាន់សន្និដ្ឋានថា ជាករណីអ្វីនៅឡើយទេ ពីព្រោះថារឿងនេះវា អាចជាប់ពាក់ព័ន្ធ និងបញ្ហាផ្សេងទៀត ប៉ុន្តែសមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh