CamNews

តារា 

Jennifer Lopez បែកចេញពីប្តី​ដោយ​សារ​មាន​ប្រុស​ក្មេង​ថ្មី?

បន្ទាប់ពី​មាន​ការប្រកាស​របស់កំពូល​តារាចម្រៀង​អាមេរិក នាង Jennifer Lopez ​និង
លោក Marc Anthony ប្តី​របស់​នាង​ដែល​ជា​តន្ត្រីករ​និង​ជា​តារាភាពយន្ត បាន​ប្រកាស​ថា
​ពួកគេ​បាន​សម្រេចិត្ត​លែងលះ​គ្នា ក្រោយពី​បាន​រៀបការ​ជាមួយ​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​
មក ស្រាប់តែ​មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា នាង​បាន​ជួប​ទាក់ទង​ជាមួយ លោក William
Levy ជា​ប្រុស​សេ្ន​ហ៍​ថ្មី​របស់​នាង។ គួរបញ្ជាក់ថា ​នាង Jennifer Lopez ​និង លោក ​Marc
Anthony ដែល​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ 2004 មាន​កូនភ្លោះ​អាយុ​ 3ឆ្នាំ​គឺ​ឈ្មោះ
Mark និង Emily​។​


​ក្នុង​ខ្សែ​វីដេអូ​មួយ​របស់​ពួកគេឈ្មោះ "I�m Into You" នាង Jennifer Lopez និង​លោក
William Levy ដែល​ដើរតួ​ក្នុង​ខ្សែ​វីដេអូ​​នោះ បាន​ឱបរឹត​គ្នា​យ៉ាង​ជិតស្និទ្ធ​នៅក្បែរ​ឆ្នេរ​
សមុទ្រ​មួយ ហើយ​នាង​បាន​អង្អែល​ស្មា​និង​ដើមទ្រូង​របស់គាត់​។

ហើយជាពិសេសដែលមិនដឹង ថាវាជាករណីចៃដន្យ ឬយ៉ាងណានោះទេ គឺ​លោក
William Levy អាយុ 30​ឆ្នាំ (ក្មេងជាងJennifer Lopez 11ឆ្នាំ) ដែល​ជា​តារា​ភាពយន្ត​និង​
ជា​អតីត​បង្ហាញ​ម៉ូត​រូបនេះ ក៏ទើបនឹងបែក​ចេញពី​ប្រពន្ធ​របស់គាត់គឺ តារាភាពយន្ត
Elizabeth Gutierrez​។

Jennifer Lopez - I'm Into You (Dave Aude Radio Edit / Tonic Remix VDO)

ប្រភព៖ CB, baomoi
ដោយ៖ មិនា

Tags: