CamNews

តារា 

តារាសម្តែងស្រីមួយរូប ប្រច័ណ្ឌហួសរហូតដល់ ទប់អារម្មណ៍មិនបានសូម្បីតែគេមើលមិត្តប្រុសខ្លួនឯង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលមានឈ្មោះថា Eliza Sam​ មានចិត្តសប្បាយរីករាយខ្លាំងណាស់ ក្រោយពីមានទំនាក់ទំនងស្នេហាជាមួយនិងមិត្តប្រុសរបស់នាង ប៉ុន្តែនាងមិនទាន់បានប្រកាសឲ្យពិភពលោកបានដឹងនៅឡើយទេ ចំពោះទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ នាក់នេះ ​។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Eliza Sam​ បាននិយាយប្រាប់ស្ថានីយ៍វិទ្យុ នៅពេលដែលនាងបានផ្តល់នូវកិច្ចសម្ភាស៍ថា នាងបានធ្វើការជួយផ្សព្វផ្សាយមិត្តប្រុសរបស់នាង Mr Hong Kong​ ដើម្បីរើសបុគ្គលិកថ្មី ។ 

នាងបានបន្ថែមទៀតថា ជាការពិតណាស់មូលហេតុដែលនាងជួយមិត្តប្រុសរបស់នាងនៅក្នុងផ្សព្វផ្សាយដើម្បីរើសបុគ្គលិកថ្មី នាងក្លាយនៅពេលដែលគាត់ទៅផ្សព្វផ្សាយតែម្នាក់ឯង ពេលនោះនិងមានមនុស្សស្រីជាច្រើនមើលទៅរូបគាត់ ព្រោះតែគាត់គឺជាបុរសសង្ហាហើយខ្ញុំពិតជាមានព្រួយបារម្ភខ្លាំងណាស់ ខ្ញុំពិតជាមិនចង់ឲ្យស្រីផ្សេងក្រៅពីខ្ញុំទៅមើលមនុស្សដែលខ្ញុំស្រលាញ់នោះទេ ព្រោះតែការស្រលាញ់របស់ខ្ញុំជ្រាលជ្រៅខ្លាំងពេកសម្រាប់គាត់ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop