CamNews

តារា 

នាង Bingbing សារភាពថា កំពុងមានស្នេហាជាមួយប្រុសក្មេងអាយុតិចជាង ១៦ ខណៈលេចធ្លាយរូបបឺតមាត់គ្នាស្រស់ៗ!

ព័ត៌មានកំសាន្ត ៖ តារាហូលីវូដ កាលពីពេលថ្មីៗនេះហាក់ក្លាយទៅជាប្រធានបទដ៏ក្តៅគគុករបស់អ្នកកាសែត ក្រោយពីលេចធ្លាយរូបថតបឺតមាត់គ្នាស្រស់ៗជាមួយនិងប្រុសក្មេង ដែលជាសង្សារបណ្តូលចិត្តរបស់នាង ។ 

តារាស្រីវ័យ ៤៣ ឆ្នាំនាង Li Bingbing បានចេញមុខសារភាពត្រង់ថា រូបនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងប្រុសក្មេងដែលមានអាយុតិចជាងនាងដល់ទៅ ១៦ ឆ្នាំឯណោះ ប៉ុន្តែអ្នកទាំងពីរ ស្រលាញ់គ្នាខ្លាំង​និងស្មោះត្រង់ ចិត្តមួយថ្លើមមួយ ។ 

នាង Li Bingbing  បានបន្ថែមទៀតថា មិត្តប្រុសវ័យក្មេងរបស់នាងមានឈ្មោះថា Hsu Wen Nan ហើយគាត់មានការងារជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនវិនិយោគទុនមួយ ។ ហើយនាងនិងសង្សារក៏បានទាក់ទងគ្នាជាយូរណាស់មកហើយដែរ ពោលគឺមិនមែនទើបតែចាប់ផ្តើមទំនាក់ទំនងស្នេហាក្នុងពេលថ្មីៗនេះទេ ៕








ប្រែសម្រួល ៖ ​គន្ធា


ប្រភព ៖ jaynestars