CamNews

តារា 

ការពិតចឹងសោះ!! ទើបតារាស្រីរូបនេះ នៅតែក្មេងហើយស្អាតម្លឹងៗ

តារាថៃ ៖ តារាសម្តែងស្រីនាង Keeprati Mahaprukipong ដែលជាតារាស្រីរូបស្រស់ ទើបតែបញ្ចប់ការសិក្សានៅសាលាផ្នែកសិល្បៈ នៅសកលវិទ្យាល័យ Chulalongkorn University ហើយកំពុងតែបន្តសិក្សាផ្នែកអនុបណ្ឌិត ខាងផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ International University ។ នាងត្រូវបានគេសង្កេតឃើញថា នាងពិតជាមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដមែន ចង់ដឹងថាតើនាងធ្វើអ្វីបានជាតារាស្រីរូបនេះស្រស់ស្អាតដល់ម្លឹង?

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា ជារឿយៗនាង Keeprati តែងតែឆ្លៀតពេលទំនេររបស់នាង ដើម្បីទៅធ្វើលំហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ និងជួយសម្រស់របស់នាងកាន់តែក្មេងជាងវ័យ និងគ្មានជាតិខ្លាញ់នៅក្នុងខ្លួនថែមទៀតផង​ ។ 

ការពិតទៅការហាត់ប្រាណមិនត្រឹមតែជួយឲ្យយើងមានសម្រស់ស្រស់ស្អាតនោះទេ វាថែមទាំងជួយឲ្យរាងកាយរបស់យើងមាំមួនទៀតផង ដូច្នេះហើយទើបតារាស្រីរូបនេះមានរូបសម្រស់ស្រស់ស្អាតបែបនេះ ៕

-ចុចអាន ៖ តារាល្បីទាំង ៩ដួង ដែលរៀនសូត្របានខ្ពង់ខ្ពស់ជាងគេ រហូតដល់​ថ្នាក់បណ្ឌិត​និង​​អនុបណ្ឌិត





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ sanook