CamNews

តារា 

តារាល្បីម្នាក់ លេចលឺពាក្យចចាមអារាមថា បន្ទាបខ្លួនទៅស្រលាញ់ស្រីនៅក្នុងកាសុីណូ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងលោក Bosco Wong កាលពីពេលថ្មីៗនេះ ទើបតែលេចលឺពាក្យចចាមអារាមថា កំពុងតែលង់ស្រលាញ់នារីម្នាក់ ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៅកាសុីណូ ដែលត្រូវបានគេដឹងថា នាងគឺជាកូនភ្លោះ ។ 

បើយោងតាមសារព័ត៌មានកាលពីខែមិថុនា បានឲ្យដឹងថា ការពិតទៅលោក Bosco Wong មានមិត្តស្រីរួមទៅហើយ នាងគឺជាតារាម៉ូដែលជនជាតិ ​។  

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ  Asian E-News Portal បានឲ្យដឹងថា លោក Bosco Wong  និងមិត្តស្រីគឺស្រលាញ់គ្នាខ្លាំងណាស់ ហើយថែមទាំងកាន់ដៃគ្នាយ៉ាងស្អិតរមួន នៅទីសាធារណៈ ឲ្យមហាជនបានឃើញទៀត ។​

ហើយក្រោយមកលោក Bosco ក៏បានចេញមុខបកស្រាយអំពី ពាក្យចចាមអារាមថា កំពុងតែលង់ស្រលាញ់នារីម្នាក់ ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៅកាសុីណូ ដែលត្រូវបានគេដឹងថា នាងគឺជាកូនភ្លោះនោះថា លោកពិតជាស្គាល់នារីម្នាក់នោះមែន ហើយក៏បានស្គាល់នាងជាង ១០ ឆ្នាំទៅហើយ ។ ប៉ុន្តែសម្រាប់ខ្ញុំ និងនាងគឺគ្រាន់តែបងប្អូនល្អតែប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ​lollipop