CamNews

កំសាន្ត 

កំពូលតារាស្រីជើងចាស់អ្នកនាង Anne Thongprasom បង្ហើបពីខ្សែភាពយន្ដរឿង “Sup Tar 2550” និងរឿង “The World

កាលពីថ្ងៃទី ២​ ខែសីហា អ្នកនាង Anne Thongprasom បានផ្ដល់សម្ភាសន៍ជាមួយផ្នែកព័ត៌មានកម្សាន្ដនៃស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ តារាស្រី និងជាផលិតកររូបនេះ បានបង្ហើបឱ្យដឹងថា អ្នកនាងរីករាយខ្លាំងណាស់ ក្នុងការចាប់ដៃគូសម្ដែងជាថ្មីជាមួយលោក Ken Theeradeth នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Sup Tar 2550” ។



អ្នកនាង Anne Thongprasom បាននិយាយថា វេលាចុងក្រោយ ដែលនាងសម្ដែងជាមួយនឹងលោក គឺមានរយៈពេលប្រហែល ១០ ឆ្នាំមកហើយ ។ អ្នកគាំទ្រមួយចំនួន នឹករលឹកដល់ការសម្ដែងរបស់ពួកគេ នៅក្នុងខ្សែភាពយន្ដ ហើយពួកគេរីករាយ ដែលបានដឹងពីព័ត៌មាននេះ ។

នាពេលនេះ តួអង្គរបស់អ្នកនាង នៅក្នុងខ្សែភាពយន្ដនេះ គឺមានលក្ខណៈខុសប្លែកពីពេលមុន ។ មិនតែប៉ុណ្ណោះ លោក Ken Theeradeth គឺជាផលិតករនៃខ្សែភាពយន្ដថ្មីនេះ ។ អ្នកនាង បានបន្ថែមថា ឈុតសំខាន់នៃខ្សែភាពយន្ដនេះ ត្រូវបានបង្កើតឡើង ដោយលោក Ken Theeradeth ហេតុដូច្នេះហើយ ទើបវាមានលក្ខណៈខុសប្លែកពីខ្សែភាពយន្ដផ្សេងទៀត ។

ជាងនេះទៅទៀត អ្នកនាង Anne Thongprasom ក៏បានបង្ហើបអំពីខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញគឺរឿង “The World of The Married” ផងដែរ ។ តារាសម្ដែងប្រកបដោយប្រជាប្រិយភាពរូបនេះ បានបញ្ជាក់ថា អ្នកនាងចូលចិត្ដ និងចង់សម្ដដែងជាតួឯក នៅក្នុងខ្សែភាពយន្ដនេះ ។  អ្នកនាង នឹងសប្បាយចិត្ដខ្លាំង ប្រសិនបើអ្នកនាង បានសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដនេះមែន ។



អ្នកនាង បានបន្ដទៀតថា ផលិតករ ដែលផលិតខ្សែភាពយន្ដលំនាំបែបថៃរឿង “The World of The Married” បានទំនាក់ទំនងមកអ្នកនាង ដើម្បីឱ្យសម្ដែង នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញនេះ ។ ទោះជាយ៉ាងណា តួដែលនឹងសម្ដែង នៅក្នុងខ្សែភាពយន្ដ “The World of The Married” មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។ ដូច្នេះ សូមតាមដានបន្ដទៀត សម្រាប់ព័ត៌មានថ្មីៗ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate