CamNews

តារា 

សុខ ពិសី ប្រើសំឡេងផ្ទាល់ ពេលប៉ះ នីកូ លើកដំបូង

ភ្នំពេញៈ តារាចម្រៀងលំដាប់កំពូល របស់របស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ហាក់កាន់តែលេចធ្លោរ ទេ្វដងក្នុងការលេចមុខ ជាតួឯកស្រីក្នុងរឿង "សង្សារខ្មោច" របស់ផលិតកម្ម សាន់ដេ ជាការពួតដៃគ្នាលើកដំបូង ជាមួយលោក នីកូ តារាចម្រៀងរួម ដំបូលជាមួយ ។ ក្នុងផ្ទៃរឿងកាន់តែគួរឲ្យ ចាប់អារម្មណ៍ជាងរឿងមុនៗ ខណៈវត្តមានតួឯកប្រុសថ្មី និងជាតារាចម្រៀងថ្មី ក្នុងផលិតកម្មសាន់ដេ គឺ លោក នីកូ ព្រោះលោកជា អ្នកមានបទពិសោធន៍ ក្នុងវិស័យភាពយន្ត តាំងពីមិនទាន់ ពេញវ័យឯណោះ ។ ដូចនេះ លោកអាចនឹងបន្ថែមភាពលេចធ្លោរ ឲ្យភាពយន្តរបស់សាន់ដេ កាន់តែជក់ចិត្តជាងមុន ។ ម្យ៉ាងទៀតលោកមានកំណើត ជាមួយក្រុមគ្រួសារ អ្នកផលិតរឿងស្រាប់ ដែលមានឪពុក ជាអ្នកដឹកនាំរឿង ។

កាន់តែពិសេស ក្នុងការតំឡើងផ្ទៃរឿងគួរឲ្យ ចាប់អារម្មណ៍ ជាងមុនតារាសម្ដែងស្អាតៗ ផលិតកម្ម សាន់ដេ បានយកចិត្តទុកដាក់បន្ថែម ទៅលើគុណភាពសំឡេង ដោយយកសំលេងផ្ទាល់ ថែមទៀតផង ខណៈរឿងមុនៗ គ្មានរឿងណា ប្រើប្រាស់សំលេងផ្ទាល់ទេ ជាហេតុធ្វើឲ្យទស្សនិកជន កាន់តែចង់មើលជាងមុន ។ សម្រាប់តារាចម្រៀង សុខ ពិសី ត្រូវបានទស្សនិកជនសរសើរ មិនដាច់ពីមាត់ថា មានសំនៀងពីរោះ ហើយសំឡេង នៃនិយាយរបស់នាងស្រទន់គ្មានគូប្រៀបឡើយ រហូតដល់តារាចម្រៀងល្បី ក្នុងផលិតកម្មផ្សេងៗ យកតម្រាប់តាមនាងទៀតផង ។ ពេលនិយាយដល់តារាចម្រៀង សំឡេងស្រទន់ គេនឹកឃើញ ដល់ សុខ ពិសី មុនគេភ្លាម ។

កាន់តែប្លែក តារាចម្រៀងប្រុស ដែលចូលរួមសម្ដែង បាននិយាយចំអន់ សុខ ពិសី កណ្ដាលមុនមហាជនថា ចង់ឃើញ សុខ ពិសី ស្រែកពេលឃើញខ្មោចអត់? ព្រោះនាងខ្លាចខ្មោច ហើយក៏នៅតែស្រទន់ជានិច្ច តែនាងមិនហ៊ានបញ្ចេញសំឡេងនោះឡើងមកទេ ព្រោះនាងទុកឲ្យទស្សនិកជន ចូលរួមទស្សនា ដោយផ្ទាល់ទើបដឹងថា វាយ៉ាងណា ។

ចំណែក សុខ ពិសី បាននិយាយប្រាប់ ទស្សនិកជនរាប់រយនាក់ថា ជាបទពិសោធន៍ ដំបូងសម្រាប់នាង ក្នុងការប្រើប្រាស់សំឡេងផ្ទាល់ សង្ឃឹមថាទស្សនិកជនពេញចិត្ត ព្រោះនាងប្រឹងប្រែង សម្បើមណាស់ ។ ក្នុងពេលថតរឿង អាចយកសំឡេងផ្ទាល់ បានតែកន្លែងខ្លះទេ តែកន្លែងខ្លះ មានសំឡេងរំខាន ត្រូវមកបញ្ចូលក្នុងស្ទូឌីយោ តែការបញ្ចូល វាមិនដូចអារម្មណ៍ សម្ដែងពិតសម្រាប់នាងនោះទេ ។ ដូចនេះជារឿងលំបាក សម្រាប់នាងបន្តិច ប៉ុន្តែទោះជាយ៉ាងណា នាងនឹងប្រឹងប្រែងធ្វើឲ្យ អស់ពីលទ្ធភាព ដើម្បីបំពេញអារម្មណ៍ ទស្សនិកជនគាំទ្រនាង ។

សម្រាប់ទស្សនិកជន ចង់ដឹងថា ការប្រើប្រាស់សំឡេងនិយាយផ្ទាល់ របស់ សុខ ពិសី បានល្អកម្រិតណា ស្រទន់កម្រិតណា សូមរង់ចាំទស្សនា ខ្សែភាពយន្តថ្មី របស់នាងទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh