ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែង លោក នរៈ កក្កដា បានបង្ហោះរូបថតនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ជាមួយនិងអ្នកម្តាយស្រលាញ់ដោយបានលាចាកលោកទៅគ្មានថ្ងៃវិលត្រលប់មកវិញនោះទេ ។
ក្នុងនោះផងដែរ តារាសម្តែងរូបនេះបានធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តបំផុត ក្រោយភ្ជាប់មកនូវចំណងជើងជាមួយនិងរូបថតជាមួយអ្នកម្តាយ ដោយលើកឡើងថា "ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះលូវមិចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ" ។
ទទ្ទឹមនឹងនេះផងដែរ Camnews ក៏សូមចូលរួមរំលែកទុក្ខដល់ លោក នរៈ កក្កដា ផងចុះ ៕
ដោយ ៖ គន្ធា