ព័ត៌មានកំសាន្ត ៖ បុរសពោះម៉ាយ ហើយក៏ជាតួឯកប្រុសក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" លោក Shahkrit Yamnarm ដែលជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពនៅឯប្រទេសថៃយ៉ាងខ្លាំង ហើយជាពិសេសនោះគឺមានពាក្យចចាមអារាមមិនចេះចប់មិនហើយនោះទេ ។
តារាសម្តែងវ័យ ៣៨ ឆ្នាំរូបនេះទើបតែបានបង្ហោះនៅលើគណនី instagram ផ្ទាល់របស់គាត់បានឲ្យដឹងថា គាត់បានមកកាន់ប្រទេសកម្ពុជា ហើយថែមទាំងបានបង្ហោះរូបថតជាច្រើនសន្លឹកដែលសរសើរមិនដាច់ពីមាត់អំពីទេសភាពនៅក្នុងខេត្ត កោះកុង ដែលជាខេត្តមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងលោក Shahkrit Yamnarm គឺជាអតីតស្វាមីរបស់នាង virithipa pakdeeprasong មានអាជីពជាតារាសម្តែងដូចគ្នា សម្រេចចិត្តលែងលះគ្នា ក្រោយប្រើជីវិតជាគូរស់នៅជាមួយគ្នាជាច្រើនឆ្នាំ និងរៀបការតាមផ្លូវច្បាប់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG