CamNews

តារា 

តារាល្បីៗរះព្រោងព្រាត ក្នុងកម្មវិធីថតបទចម្រៀង ឲ្យ CTN

ភ្នំពេញៈ មួយរយៈនេះ គេសង្កេតឃើញថា មានបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ជាច្រើន បាននាំគ្នាសម្រុកថត បទចម្រៀងជាបន្តបន្ទាប់ ដើម្បីទុកសម្រាប់ទទួលស្វាគមន៍ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលឈានចូលមកដល់ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នេះ គេសង្កេតឃើញថា មានវត្តមានតារាប្រុសស្រី ល្បីឈ្មោះជាច្រើនដួង បានរះព្រោងព្រាត ពេញស្ថានីយ ទូរទស្សន៍ CTN ជាមួយនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ស្លៀកពាក់ស្រគត់ស្រគំបែបនារីខ្មែរ បង្អួតសម្រស់ ស្រស់សោភា មិនចាញ់គ្នាឡើយ ។

ដើម្បីកុំឲ្យខាតពេល សូមទស្សនាទាំងអស់គ្នា ចង់ដឹងថា មានវត្តមានតារាល្បីៗ រូបណាខ្លះចូលរួមថត MV ឲ្យស្ថានីយទស្សន៍ CTN និងមានរូបសម្រស់ ស្រស់ស្អាត សង្ហាយ៉ាងណាខ្លះ ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh