CamNews

កំសាន្ត 

បេក្ខនារីក្នុងកម្មវិធី X Factor Cambodia ចាន់ឡា ធ្វើឲ្យទស្សនិកជនខ្លោចចិត្ដអាណិតនាង ក្រោយដឹងរឿង......

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី ១ ច្បាស់ជាស្គាល់នូវបេក្ខនារីមួយរូប ឈ្មោះថា លៀង ចាន់ឡា ដែលជាបេក្ខនារី មកពីគ្រួសារក្រីក្រ និងមានរូបរាងខ្មៅមិនស្អាតដូចបេក្ខជនដទៃ។



យ៉ាងណាមិញ ក្រោយពីប្រកួតជម្រុះដល់វគ្គ Boostcamp របស់កម្មវិធី កញ្ញា ចាន់ឡា ត្រូវបានមហាជនមើលឃើញថា នាងពិតជាគួរឲ្យអាណិតខ្លាំងណាស់។

ក្រោយមកស្រាប់តែគេឃើញមហាជនមួយចំនួន បានបង្ហោះរូបកញ្ញា លៀង ចាន់ឡា ហើយថែមទាំងភ្ជាប់ជាមួយសារដ៏រំភើបថា ចង់ជួយជាគ្រឿងសម្អាងថែរក្សាសម្រស់ដល់បេក្ខនារីដ៏កម្សត់រូបនេះ ឲ្យមានភាពស្រស់ស្អាត។



មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែតារាកំប្លែងដ៏ល្បីនាងគ្រត ក៏មិនមើលនឹងភ្នែកនោះដែរ ដោយរូបនាងបានបង្ហោះស្វែងរកបេក្ខនារីរូបនេះ ដើម្បីជួយឧបត្ថម្ភជាសម្ភារៈមួយចំនួនផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យរំភើបចិត្តខ្លាំងមែនទែន សម្រាប់បេក្ខនារីចាន់ឡា ដោយរូបនាងបានទទួលក្តីអាណិតអាសូរពីសំណាក់មហាជន ឯចំណែកអ្នកលេងបណ្តាញសង្គមវិញ ក៏បង្ហាញក្តីរំភើបជំនួសបេក្ខនារីរូបនេះផងដែរ៕




 

អត្ថបទ៖ ចំរើន