CamNews

តារា 

តារាស្រីរាងខ្ពស់ស្រលះនាង Pancake នាំប្អូនៗពិការភ្នែកទៅ.....

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងស្រីរាងខ្ពស់ស្រលះនាង pancake khemanit បានបង្ហាញឲ្យឃើញនូវអារម្មណ៍សប្បាយរីករាយឥតឩបមារបស់នាង ដែលបាននាំប្អូនៗពិការភ្នែកទៅចូលរួមសូត្រមន្ត និងក្រាបសំពះព្រះបរមសព ព្រះមហាក្សត្រថៃ ព្រះនាម Bhumibol Adulyadej ហើយថែមទាំងច្រៀងបទចម្រៀង “พ่อจะอยู่ในใจเสมอ” ដើម្បីគោរព ដល់ព្រះសព្វរបស់ព្រះមហាក្សត្ររបស់ខ្លួនថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar ​បានឲ្យដឹងថា តារាម៉ូដែលនាង pancake khemanit បានបញ្ចេញនូវភាពមួយឃ្លា ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ចំពោះពាក្យដែលចេញពីមាត់នាងផ្ទាល់ ដោយលើកឡើងថា "ធ្វើបុណ្យថ្វាយព្រះមហាក្សត្រជាទីស្រលាញ់និងជាសសរទ្រង់របស់ប្រទេសជាតិ ហើយបានធ្វើបុណ្យតាមបែបប្រពៃណីពិតជាមានអារម្មណ៍ស្រស់ថ្លា យ៉ាងពិតប្រាកដមែន" ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេដែលតារាស្រីរូបនេះបានចូលរួមធ្វើការងារស្ម័គ្រចិត្ត ព្រោះកន្លងមកស្ទើរតែគ្រប់ពេលដែលមានការងារ និងការងារស្ម័គ្រចិត្តតែងតែមានរូបនាងនៅទីនោះជានិច្ច អាចនិយាយបានថា ស្អាតទាំងមុខមាត់ ហើយនៅក្នុងខ្លួនក៏ពោរពេញទៅដោយភាពស្រស់ស្អាតដែរ ៕






ប្រែសម្រួល៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pancake