CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដ ដែលគ្រោងនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ក្នុងពេលឆាប់ៗខាងមុខនេះ

ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគថៃចំនួន ៤ រឿង ដែលមានការចលរួមសម្ដែងពីតារាប្រុសស្រីប្រកបដោយទេពកោសល្យ
ដែលនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗខាងមុខនេះ ៖

រឿង Dare to Love: Hai Ruk Pipaksa



ខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ដែលសម្ដែងដោយលោក
Kongthap Peak និងកញ្ញា Bella Ranee នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ។
កញ្ញា Bella Ranee សម្ដែងជាអ្នកស្រី ‘Ticha’ ដែលជាមេធាវី ចំណែកលោក Kongthap Peak វិញសម្ដែងជានិស្សិត
ដ៏ស្រស់សង្ហារម្នាក់ ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ។

រឿង Ruk Nirun Juntra (Love Under The Moonlight)


កំពួលតារាប្រុសរូបសង្ហារ លោក Ken Theeradeth នឹងត្រឡប់សម្ដែងជូនទស្សនិកជនទស្សនាវិញ
ក្រោយរយៈពេល ៣ ឆ្នាំ នៃការសម្ដែងនៅក្នុងខ្សែភាពយន្ដបែបស៊ីវិល័យរឿង “Ruk Nirun Juntra” ។
នៅក្នុងខ្សែភាពយន្ដនេះ លោកសម្ដែងជាមនុស្សអមតៈ និងសម្ដែងរួមជាមួយកញ្ញា Ice Preechaya
ជាលើកដំបូង ។

រឿង Irresistible


តារាប្រុសរូបសង្ហារ លោក Lee Thanat វិលត្រឡប់មកវិញជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង
“Irresistible” ដែលសម្ដែងជាមួយនឹងតារាស្រីប្រកបដោយទេពកោសល្យកញ្ញា Aom Sushar ។
ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ GMM 25
នេះបើយោងតាមប្រភពមួយ ។

រឿង Hongsutai Maai Layk 6



ខ្សែភាពយន្ដបែបអាថ៌កំបាំង និងព្រឺព្រួច រឿង “Hongsutai Maai Layk 6” ដែលសម្ដែងដោយ
Bright Norraphat, Fern Nopjira, និង Plengkwan Nattaya
នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ ៕



ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates