CamNews

តារា 

អារម្មណ៍ភ័យខ្លាច នៅតែតាម​លងបន្លាច តារាចម្រៀង​ដ៏ល្បី Kim Kardashian

(ឌុយបៃ)៖ Kim Kardashian West ហាក់នៅតែមានអារម្មណ៍មិនស្រួលកំឡុងពេលដំណើរកំសា ន្តរបស់នាងនៅឯទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមហើយមិនត្រឹមតែជាការដើរកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែតារាទូរទស្សន៍ដ៏ល្បីរបស់អាមេរិករូបនេះ ក៏នឹងចំណាយពេលសម្តែងជូនអ្នកគាំទ្រនៅទីនោះដែរ។

Kim Kardashian បានទៅកាន់ទឹកដីអារ៉ាប់ជាមួយ Scott Disick ដើម្បីច្រៀងសម្តែងជូនអ្នកគាំទ្រនៅទីក្រុង ឌុយបៃក្រោយពី នាងហាក់ស្ងប់ស្ងាត់ មួយរយៈកំឡុងពេលផ្ទុះ ហេតុការណ៍ប្លន់ដ៏ កក្រើកនៅទីក្រុង ប៉ារីសធ្វើឲ្យតារាស្រី រូបនេះភ័យមិនស្ទើរ ឡើយដែលពេលនេះ អារម្មណ៍បែបនេះនៅ តែតាមបន្លាច Kim Kardashian គ្រប់ពេលទោះ បីមកដល់ទីនេះក៏ដោយ។

តារាទូរទស្សន៍ដ៏ល្បីរូបនេះ បានចេញមក សម្តែងនៅទឹកដីអារ៉ាប់ ចោលកូនៗឲ្យនៅផ្ទះ ជាមួយស្វាមី Kanye West ដែលធ្លាប់រងការប៉ះទង្គិច ផ្លូវចិត្តតែ Kim ក៏មានចិត្តមិនស្រួល ដែរនៅពេលមកដល់ទឹកដី នៃក្រុងឌុយបៃដំបូងនោះ។ Kim ហាក់ដូចរង សម្ពាធពីហេតុការណ៍ អតីតកាលទើបធ្វើឲ្យនាង ទៅដល់ទីណាអារម្មណ៍នៅតែភ័យខ្លាច ប៉ុន្តែតារារូបស្រីនៅក្លាហាន ចេញសម្តែងជូនអ្នកគាំទ្រមិនឲ្យខកចិត្តឡើយ៕
Kim Kardashian was 'nervous' about Dubai trip after Paris gunpoint robbery

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Kardashian