CamNews

តារា 

លេងសើចម៉េចបាន!! តារាម៉ូដែលវ័យ ៤៥ ក្មេងមើលតែអាយុទើប ១៨ ឆ្នាំ

ព័ត៌មានកំសាន្ត ៖​ តារាម៉ូដែលជនជាតិជប៉ុនអាយុ ៤៥ ឆ្នាំ បានធ្វើការ Fan ស្រឡាងកាំងជាមួយនឹងសម្រស់ស្រស់ស្អាត គួរឲ្យឈ្លក់វង្វេង នឹងសាច់សខ្ចីរបស់នាង​ទោះបីជានាងមានអាយុច្រើនក៏ដោយចុះ ។ 

​តារាម៉ូដែល Risa Hirako បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើនបាននាំគ្នា ចុច follow គណនីរបស់នាងនៅលើបណ្តាញសង្គម ក្រោយពីរូបថតដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹករបស់នាង ត្រូវបានគេធ្វើការចែករំលែក តៗគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា ទើបតែកាលពីពេលថ្មីៗនេះទេ ដែលគណនី Instagram របស់បាន followers ដល់ទៅ ៩៤,០០០ នាក់ឯណោះ ។ 

បើយោងតាមរបាយការណ៍ពីគេហទំព័រ Acid Cow បានឲ្យដឹងថា មាន followers មានអារម្មណ៍ថា ស្រងាកចិត្តនឹង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងពីអាយុរបស់នាង ព្រោះហាក់បីដូចជាមិនសាកសមជាមួយនឹងអាយុទាល់តែសោះ ។ 

តោះទៅមើលរូបថតរបស់ ​តារាម៉ូដែល Risa Hirako ជាមួយ Camnews ទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Risa Hirako