CamNews

តារា 

Running Man ក្រុមតារាចម្រៀងល្បី​របស់កូរ៉េ​ធ្វើឲ្យអ្នកគាំទ្រ ធូរចិត្តក្រោយពី ប្រកាសមិនរំសាយ

(កូរ៉េ)៖ SBS បានបញ្ជាក់ថា Running Man ដែលជាក្រុមចម្រៀងដ៏ល្បីមួយនៅកូរ៉េ មិនត្រូវបានបញ្ចប់ទេដែលនេះ ជាការឆ្លើយតបនឹងការប្រកាសកន្លងមក ថាសមាជិកក្រុមតារាចម្រៀងមួយនេះ ក៏នឹងត្រៀមរំសាយដែរបន្ទាប់ពី ឡើងសម្តែងរួមគ្នាលើកចុងក្រោយនៅខែមករានេះ។

មួយរយៈកន្លងមកនេះមានការប្រកាសថា Running Man នឹងបិទបន្ទាប់ពីមានការសម្រេចផ្លាស់ Kim Jong Kook និង Song Ji Hyo ចេញពីការសម្តែងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដែលគាំទ្រតារាទាំងពីរដួងជាខ្លាំង។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ មានការប្រកាសដំបូងថា តារាប្រុសស្រីពីរនាក់គឺ Song Ji Hyo និង Kim Jong Kook នឹងចាកចេញពី Running Man ហើយនៅថ្ងៃទី១៥ ខែឆ្នាំដដែលនេះ ក៏មានការប្រកាសថាក្រុមចម្រៀង Running Man នឹងត្រូវរំសាយចោល។

ប៉ុន្តែអ្វីៗក៏បានផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៧នេះគឺផលិតករ SBS ចេញមុខបង្ហាញថា ក្រុមនេះមិនត្រូវបានរំសាយទេហើយក៏ត្រៀមខ្លួនទៅសម្តែងនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីទៀតផងនៅចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

ទោះបីយ៉ាងណា Kim Jong Kook និង Song Ji Hyo ក៏មិនរំពឹងថានឹងចូលរួមសម្តែងវិញទេ ប៉ុន្តែតារាប្រុសម្នាក់ គឺ Gary បញ្ជាក់ថា លោកត្រៀមខ្លួនត្រឡប់មកបម្រើមហាជនវិញតាមរយៈស្ទីលសម្តែងថ្មីៗ៕

Image result for http://www.koreaboo.com/news/running-man-officially-uncancelled/

Image result for http://www.koreaboo.com/news/running-man-officially-uncancelled/

Related image

Image result for http://www.koreaboo.com/news/running-man-officially-uncancelled/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Running Man