CamNews

តារា 

ថាម៉េច ទើបលែងលះគ្នាមិនទាន់បានប៉ុន្មានខែផង អតីតស្វាមីសេដ្ឋីនាង Pinky Savika មានសង្សារថ្មី?

ថៃ ៖​ ក្រោយរស់នៅក្រោមដំបូងផ្ទះជាមួយគ្នាប្រហែលជាជាង ៣ ឆ្នាំ នាង Pinky Savika និងអតីតស្វាមីសេដ្ឋីគឺលោក Petch Itti Chawalittamrong បានសម្រេចចិត្តលែងលះគ្នា កាលពីចុងឆ្នាំ ២០១៧ ។ 

ហើយថ្មីៗនេះ បែរជាលេចលឺដំណឹងថា លោក Petch Itti Chawalittamrong កំពុងតែចាប់ផ្តើមស្នេហាជាមួយនិងតារាស្រីម្នាក់ដែលទើបតែប្រលូកក្នុងវិស័យសិល្បៈ ។ 

ទទ្ទឹមនឹងនេះផងដែរ តារាស្រីវ័យ ៣១ ឆ្នាំបានថ្លែងថា នាងក៏បានឃើញព័ត៌មានដែរ ព្រោះមានអ្នកផ្ញើរឲ្យនាងមើល ហើយណាមួយទៀត រឿងថ្មីដែលដឹកនាំដោយ លោក Petch ក៏ត្រូវបានសម្តែងដោយតារាស្រីថ្មីទើបប្រលូកក្នុងវិស័យសិល្បៈនោះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះគឺជារឿងបុគ្គល Pinky Savika មិនអាចនិយាយអ្វីបានច្រើនជាងនេះទេ ប្រសិនបើចង់ដឹងច្បាស់មានតែទៅសាកសួរសមីខ្លួន ។ 

តួស្រីក្នុងរឿង "រាជនីសំលេងមាស" រូបនេះបានសារភាពថា ប្រសិនបើអតីតស្វាមីរបស់នាង ពិតជាកំពុងតែសាងស្នេហាថ្មីមែននោះ នាងក៏ចូលរួមត្រេកអរផងជាមួយនឹងដំណឹងល្អមួយនេះដែរ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pinky Savika Petch Itti Chawalittamrong