CamNews

តារា 

តារាប្រុសរូបសង្ហា រំភើបចិត្តខ្លាំងក្រោយអ្នកគាំទ្រសរសើរថា ប្រពន្ធនិងកូនស្រី ស្អាតដូចគ្នា ក្រោយបង្ហោះ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា Shaun Chen មានក្តីរំភើបយ៉ាងខ្លាំងចំពោះថ្ងៃទិវាបិតាពិភពលោក (Father's Day) ដែលជាលើកដំបូងសម្រាប់ជិវិតរបស់លោក ដែលទើបគាត់ទើបតែបានក្លាយជាប៉ាម្នាក់ ។ 

លោក Shaun Chen មានអាយុ ៣៨ឆ្នាំ ហើយក៍ទើបតែមានកូនស្រីជាលើកដំបូង​​​​ គាត់បានចែករំលែករូបថតជាមួយនិងក្រុមគ្រួសាររបស់គាត់ ដែលមានដូចជា ប្រពន្ធរបស់លោក គឺអ្នកស្រី Malaysian និងកូនស្រី ទៅឲ្យពិភពលោកបានស្គាល់ ។ ហើយកូនស្រីរបស់លោកបានចាប់កើតនៅ ថ្ងៃទី ៥ ខែធ្នូ កាលពីឆ្នាំមុន ។ 




ក្រោយពីលោក Shaun Chen បានបង្ហោះរូបថតជាមួយនិងក្រុមគ្រួសាររបស់គាត់ កាលពីថ្ងៃទី ១៩ ខែមិថុនា នៅលើទំព័រ Facebook ថែមទាំងបានស្លៀកពាក់អាវ ជាលក្ខណៈគ្រួសារដ៍គួរឲ្យស្រលាញ់រួចហើយនោះ លោក Shaun Chen ក៍ថែមទាំងបានជូនពរទៅកាន់ក្រុមអ្នកគាំទ្រទាំងអស់ថា "Happy father's day!" ។

ក្រុមអ្នកគាំទ្រក៍បានឆ្លើយតបនៅក្នុងខាំមិនថា ជូនពរនៅក្នុងថ្ងៃទិវាបិតាពិភពលោក ឲ្យជួបតែសំណាងល្អ ហើយក្រុមអ្នកគាំទ្រក៍បានបន្ថែមទៀតថា​ ប្រពន្ធនិង កូនស្រីរបស់លោកពិតជាស្រស់ស្អាតខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop