ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្ររបស់តារាកំពូលតារាចម្រៀង Justin Bieber ប្រហែលជាសប្បាយចិត្តមិនស្ទើរទេនៅពេលតារានៅក្នុងដួងចិត្តរបស់ខ្លួនវិលត្រលប់មកលេងគណនី instagram របស់ខ្លួនវិញបន្ទាប់ពីមានរឿងអាស្រូវជាច្រើន ទាក់ទិនជាមួយនិងសង្សារចាស់និងសង្សារថ្មីរបស់លោក ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រមួយបានឲ្យដឹងថា អ្នកគាំទ្ររបស់ Justin Bieber ប្រាកដជាសប្បាយចិត្តខ្លាំងជាមួយនឹងដំណឹងថា តារាJustin Bieber បានត្រឡប់មកលេង Instagram វិញ ក្រោយពីមានផ្ទុះជម្លោះពាក្យសម្ដីជាមួយនឹងសង្សារចាស់ Selena Gomez ហើយនិងក្រុមអ្នកស្អប់ Sofia Richie ដែលជាសង្សាររបស់គេនៅពេលនោះ ខណៈពេលនេះ លោក Justin Bieber ជាមួយនិងនាង Sofia Richie បានបែកបាក់គ្នាជាយូរណាស់មកហើយ គិតមកទល់ពេលនេះ ។
វាអាចជាដំណឹងល្អផងនិងដំណឹងអាក្រក់ផងសម្រាប់គណនី Instagram ថ្មីរបស់តារាវ័យ ២២ ឆ្នាំរូបនេះ ព្រោះគណនីនេះគឺមិនត្រូវបានគ្រប់គ្រងផ្ទាល់ដោយ Justin Bieber នោះទេ ផ្ទុយទៅវិញ អ្នកចាត់ការឈ្មោះ Scooter Braun ជាអ្នកចាត់ចែងលើការបង្ហោះរូបនិងការឆ្លើយតបសារផ្សេងៗជំនួស Justin Bieber ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ hollywoodlife