CamNews

កំសាន្ត 

អ្នកគាំទ្រ ប្រាថ្នាចង់ឱ្យលោក Krating Khunnarong និងកញ្ញា Kao Supassara សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយ

នៅក្នុងសហគមន៍អនឡាញ អ្នកគាំទ្រ បានបង្ហើបឱ្យដឹងថា ពួកគេប្រាថ្នាឱ្យលោក Krating Khunnarong ធ្វើការរួមគ្នា ជាមួយនឹងកញ្ញា Kao Supassara នៅក្នុងគម្រោងថតខ្សែភាពយន្ដថ្មី ។ ពួកគេ បាននិយាយថា វាពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ប្រសិនបើតារាមួយគូនេះ សម្ដែងរួមគ្នា នៅក្នុងសាច់រឿងស្នេហា ផ្អែមល្ហែម និងមនោសញ្ចេតនា ។



មិនតែប៉ុណ្ណោះ តារាកំពុងរះទាំងពីររូបនេះ មិនធ្លាប់សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដនោះទេ ។ លោក Krating Khunnarong ក្លាយជាតារាដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 នាពេលបច្ចុប្បន្ន  ដោយសារតែតារារូបនេះ មានទេពកោសល្យសម្ដែងខ្លាំងណាស់ នៅក្នុងខ្សែភាពយន្ដរឿង “Praomook” និងរឿង “Keun Ruk Salub Chata” ។ ចំណែកកញ្ញា Kao Supassara គឺជាតារាកំពុងរះ ដ៏មានប្រជាប្រិយភាពបំផុតម្នាក់ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates