ព័ត៌មានកំសាន្ត ៖ កម្មវិធីដ៏កម្រដែល សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ បានប្រារព្ធធ្វើឡើងជាច្រើនថ្ងៃហើយថ្ងៃដែលពិសេសបំផុតនោះគឺ កាលពីថ្ងៃទី ២៦ ខែមីនា នេះ ក៏មានកម្មវិធីដើរម៉ូដឡូយៗដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយថែមទៀតផង ។
នៅក្នុងកម្មវិធីគំរប់ខួប ១០០ ឆ្នាំរបស់ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ យើងសង្កេតឃើញថា មានវត្តមានសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករមែនទែន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ស្រីស្អាតម្នាក់ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអិនធឺណិត ខណៈពេលដែលនាងដើរម៉ូដ Lachhoukfashionshow នៅឯសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ កាលពីម្សិលមិញនេះ ។ ធ្លាប់តែឃើញស្រីស្អាតរូបនេះដែលដើរម៉ូដនៅ RUFA ពេលផាត់មុខ ចឹងទៅមើលសម្រស់ធម្មជាតិរបស់នាងវិញ កូនកាត់សូមខ្មាស់ ព្រោះមិនថាឡើយនៅពេលដែលនាងផាត់មុខនោះទេ សូម្បីតែពេលធម្មតាក៏មុខមាត់របស់នាងគួរឲ្យក្នាញ់ដែរ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់ស្រីស្រស់រូបនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB