CamNews

តារា 

តារាស្រីម្នាក់អាម៉ាស់មុខខ្លាំង ក្រោយបែកធ្លាយរឿង លួចទាក់ទងគ្នាជាមួយបុរសមានទ្រព្យសម្បត្តិមហាសាល

ព័ត៌មានកំសាន្ត ៖ ពាក្យចចាមអារាមត្រូវបានលេចឡើងដែលថា​ តារាស្រី Selena Li និងលោក Felix Chow ដែលជាអ្នកល្បីម្នាក់ដែលទើបតែទទួលបានបរិញ្ញាបត្រ និងជាបុរសដែលទ្រព្យសម្បត្តិច្រើន ហើយអ្នកទាំង ២​ ត្រូវបានគេសង្កេតឃើញថា បានចំណាយពេលវេលានៅជាមួយគ្នា នៅក្នុងពិធី Christmas កាលពីឆ្នាំមុន ។ 

តែទោះបីជាយ៉ាងណាក៍ដោយ បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal ​បានឲ្យដឹងថា នេះគ្រាន់តែពាក្យចចាមអារាមរបស់ តារាស្រី Selena Li និងលោក Felix Chow នោះទេ ហើយព័ត៌មានត្រូវបានបង្កើតឡើងដើម្បីបង្ខួចឈ្មោះរបស់នាងតែប៉ុណ្ណោះ ។ 

តារាស្រី Selena Li បាននិយាយថា វាគឺជារឿងធម្មតាទេដែលយើងចំណាយពេល ដើម្បីជួបជុំមិត្តភក្តិនៅក្នុងពិធីណាមួយ ហើយក៏អរគុណសម្រាប់ការយកចិត្តទុកដាក់ ប៉ុន្តែវាមិនមែនជាព័ត៌មានពិតនោះទេ ដែលខ្ញុំ ( Selena ) និង លោក Felix Chow កំពុងតែមានស្នេហានោះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop