CamNews

តារា 

នាង Ornjira Lamwilai និងសង្សារមុខចាស់ ផ្អែមល្អែមជាមួយគ្នា ហាក់បីដូចស្រមោចនិងស្ករ!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីសិចសុីនាង Ornjira Lamwilai និងសង្សារមុខចាស់ ហាក់បីដូចជាស្អិតជាប់គ្នាស្ទើរតែបេះមិនចេញដូចស្រមោចនិងស្ករចឹង ហើយស្នេហាអ្នកទាំង ២ កំពុងតែក្លាយជាទីនិយមរបស់អ្នកកាសែតផងដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ស្នេហារបស់តារាសម្តែងស្រីរូបនេះហាក់ចេញមុខចេញមាត់​កាន់តែខ្លាំងឡើងៗ រហូតមហាជននាំគ្នានិយាយអំពីស្នេហារបស់នាង Ornjira Lamwilai និងមិត្តប្រុសស្ទើរគ្រប់គ្នា ។ 

ទោះបីជាមានពួកមាត់ចាប់មាត់ព្រាប និយាយអ្វីក៏ដោយចុះ ប៉ុន្តែស្នេហារបស់នាងនិងមិត្តប្រុសនៅតែគ្មានការផ្លាស់ប្តូរឡើយ ។ នៅចាំអីទៀតទៅទស្សនាគូស្នេហ៍របស់នាង Ornjira Lamwilai នៅខាងក្រោមទាំងអស់គ្នា ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar