CamNews

ភាពយន្ត 

ជួបជាមួយ Lee Kwang Soo ពីកម្មវិធី Running Man ក្នុងរឿង“Bro រួមជីវិត” ចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ

អ្នកគ្រប់គ្នាច្បាស់ជាស្គាល់លោក លី ក្វាងស៊ូ (Lee Kwang Soo) ឬត្រូវបានហៅកាត់ថា Giraffe ឬ Asia Prince ហើយដោយហ្វេនរបស់គាត់ក្នុងកម្មវិធី Running Man ជាកម្មវិធីដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េត្បូង។ លោកក៏ត្រូវបានស្គាល់ដោយប្រិយមិត្តជាច្រើនផងដែរនៅក្នុងទ្វីបអាស៊ីដែលបានទស្សនាកម្មវិធីទូរទស្សន៍នេះផងដែរ។


ដោយឡែកថ្មីៗនេះលោកបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីក្នុងពាក់កណ្ដាលឆ្នាំ២០១៩ នេះគឺ “Bro រួមជីវិត” ជាមួយនឹងលោក Shin Ha Kyun ដែលសម្ដែងជាតួបងប្រុសដែលរបស់ Dong Goo (Lee Kwang Soo) ជាមួយនឹងកញ្ញា Esom ផងដែរ។ សាច់រឿងរបស់រឿងនេះនិយាយអំពីទំនាក់ទំនងរវាងបងប្អូនប្រុសទាំងពីរនាក់គឺ Se Ha ដែលពិការផ្នែករាងកាយធ្វើឲ្យគាត់ត្រូវអង្គុយនៅលើរទះរុញដោយមិនអាចដើរបានប៉ុន្តែមានសតិវ័យឆ្លាតជាងប្អូនប្រុស Dong Goo ដែលពិការផ្នែកសតិធ្វើឲ្យគាត់មិនសូវជាមានស្មារតីល្អដូចបងប្រុស។


ទោះបីជាមិនមែនជាបងប្អូនបង្កើតឬជាប់សាច់ឈាមនឹងគ្នាក្ដី ពួកគេមានខំតស៊ូ និងប្រឺងប្រែងហើយស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង លាយឡំជាមួយនឹងឈុតឆាកកំប្លែង និងមនោសញ្ចេតនាកាន់តែធ្វើឲ្យខ្សែភាពយន្តនេះគួរឲ្យចង់ទស្សនា។ តើខ្សែជីវិតពួកគេទាំងពីរនាក់នឹងទៅជាយ៉ាងណាទៅ? កុំភ្លេចមកទស្សនារឿង “Bro រួមជីវិត” ដែលមានចាក់បញ្ចាំងនៅក្នុងគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។