CamNews

តារា 

អស់សំណើចខ្លាំង!! ក្រោយឃើញតារាស្រីរូបនេះធ្វើតំរាប់តាមបទ PPAP (មានវីដេអូ)

តារាថៃ ៖ តារាសម្តែងស្រីប្រចាំប្រទេសថៃ ដែលមានរាងតូចច្រឡឹង ប៉ុន្តែបើនិយាយអំពីរូបសម្រស់វិញគឺស្រស់ស្អាតដាច់ តារាផ្សេងៗតែម្តង នាងគឺមានឈ្មោះថា Ungsumalynn Sirapatsakmetha ហៅ Pattie ។ 

តារាស្រីរូបនេះត្រូវបានមិត្តប្រុសរបស់ខ្លួន ដែលមានឈ្មោះថា លោក Worrawech Danuwong ដែលតារាចម្រៀងផង និងតារាសម្តែងផង បានបង្ហោះឃ្លឹបវីដេអូអស់សំណើចខ្លាំងដែលនៅក្នុងឃ្លឹបនោះ នាង Pattie បានធ្វើតំរាប់តាមបទ PPAP ដែលជាបទកំពុងតែពេញនិយមខ្លាំងរបស់មហាជនទូទាំងប្រទេសតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា បទ PPAP មានឈ្មោះពេញថា Pen Pineapple Apple Pen ដែលជាបទរបស់យុវវ័យ និងបណ្តាអ្នកនិយមលេងអិនធឺណិតជាច្រើនចាប់អារម្មណ៍ខ្លាំង និងបង្កើតបង្ហោះឃ្លឹបវីដេអូដើម្បីធ្វើតំរាប់តាមបទនេះទៀតផង សូម្បីតែតារាល្បីប្រចាំប្រទេសនាង Pattie ក៏ធ្វើចឹងដែរ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនាឃ្លឹបវីដេអូនេះទាំងអស់គ្នា ៕







น่ารักเกินไปละ😳

A video posted by Dan Worrawech (@danworrawech) onSep 27, 2016 at 12:57am PDT


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook