CamNews

តន្រ្តី តារា 

សមាជិកក្រុម Iris របស់កូរ៉ខាងត្បូង ត្រូវបានមិត្តប្រុសសំលាប់

មានពត៌មានដ៏គួរអោយរន្ធត់មួយនៅក្នុងពិភពសិល្បៈ របស់កូរ៉េខាងត្បូង គឺនាង Lee Eun Mi
ដែលជាសមាជិករបស់ក្រុមចំរៀង Iris ត្រូវបានអតីតមិត្តប្រុសរបស់នាង មានឈ្មោះថា Cho
អាយុ 28 ឆ្នាំសំលាប់ដោយប្រើកាំបិត នៅលើដងផ្លូវ កាលពីថ្ងៃទី 19 មិថុនា កន្លងទៅនេះ ។

ដោយមុខរបួសធ្ងន់ធ្ងរ មានឈាមហូរជាច្រើន នាង Lee Eun Mi បានស្លាប់បាត់បង់ជីវិតនៅ
តាមផ្លូវពេលដែលយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តាមការអោយដឹងពីសមត្ថកិច្ចបានអោយ
ដឹងថា Lee Eun Mi និង Cho បានស្រលាញ់គ្នាអស់រយៈកាលយូរឆ្នាំមកហើយ ដែលទើបតែ
ថ្មីៗនេះទេទើបអ្នកទាំងពីរបានកើតមានទំនាស់នឹងគ្នា ហើយក៏សំរេចចិត្តបែកគ្នា ។

បច្ចុប្បន្ន Cho ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយខ្លួនគេផ្ទាល់ក៏បានទទួលសារភាពនូវ
ទោសកំហុសនោះដែរ ។ បើតាមការបកស្រាយរបស់ Cho បានអោយដឹងថា ការដែលធ្វើ
អោយគេជ្រុលដៃសំលាប់ Lee Eun Mi​ ដែលជាមិត្តស្រីរបស់ខ្លួននោះ គឺ Cho បញ្ជាក់ថាពួក
គេស្រលាញ់គ្នាយ៉ាងខ្លាំង មិនតែប៉ុណ្ណោះក៏មានគំរោងថានឹងរៀបការទៀតផង ។ ប៉ុន្តែនាង
Lee Eun Mi បានសុំបែកគ្នាជាមួយ Cho ដែលជាហេតុធ្វើអោយ Cho មានការឈឺចាប់ ក៏បាន
ប្រព្រឹត្តិអំពើដ៏សាហាវនេះតែម្តងទៅ ។

Lee Eun Mi ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងនៅឆ្នាំ 2005 គឺជាសិល្បៈការិនី
ផ្នែកចំរៀងច្រៀងតែឯង ក្រោយមកនាងក៏បានចូលក្នុងក្រុម Iris ៕
ដោយ៖ យ៉ាវីន (ពី PLXH)

Tags: