CamNews

តារា 

អ៊ុន អាលីហ្សា ចេញ​វី​ដេ​អូ​បក​ស្រាយ ជុំ​វិញ​ការ​ថត​ឈុត​សិច​ស៊ី​ក្នុង MV បទ «ផ្កាយ​ព្រឹក» ដែល​មាន​តួ

(ភ្នំពេញ)៖ នៅប្រមាណ១ម៉ោងមុននេះ តារាសម្ដែង អ៊ុន អាលីហ្សា បានចេញវិដេ​អូបកស្រាយ ចំពោះការរិះគន់ពី​សំណាក់មហាជន ខណៈដែកនាង​បានចូលរួមសម្ដែង ក្នុងបទថ្មី «ផ្កាយព្រឹក» ដែលត្រូវ​បានលោក ម៉ៃ សុគន្ធ យកមកច្រៀងឡើងវិញ ហើយថតជា MV ថ្មី មានលក្ខណៈ​សិចស៊ី ហួសពីការស្មាន និងខុសពីអត្ថន័យដើម។

តារាសម្ដែង អ៊ុន អាលីហ្សា បានបញ្ជាក់ថា អ្វីដែលនាងបាន​ចូលរួមសម្ដែង ក្នុងបទនេះ គឺនាងមិនបានដឹងទាល់​តែសោះថា តួប្រុសត្រូវ​ថតអាក្រាយកាយ ព្រោះតែអ្នកដឹកនាំមិនបាន​ប្រាប់នាងឲ្យដឹង ហើយនេះជាកំហុស​អចេតនាមួយ ដែលបានក្លាយជាមេរៀន ដ៏ឈឺចាប់​សម្រាប់នាង។ នៅពេលមានការិះ​គន់ថា អាលីហ្សា ធ្វើបែបនេះ ដើម្បីចង់ល្បី ត្រូវបាននាង​បកស្រាយថា នាងមិនចាំបាច់ត្រូវការកេរ្តិ៍ឈ្មោះ​ល្បីអ្វីទៀតទេ ព្រោះតាមរយៈការប្រឡុកក្នុងសិល្បៈ ជាច្រើនឆ្នាំមកនេះ គឺមហាជនស្គាល់​នាងច្រើនហើយ។

អាលីហ្សា បន្ថែមទៀតថា ក្នុងឈុតដែលនាងចូល ក្នុងអាងហែលទឹកនោះ គឺនាងមិនបានស្រាត ដូចអ្វីដែលមហាជន​រិះគន់ឡើយ ពោលគឺនាងស្លៀកកន្សែងចោមពុង ងូតទឹកធម្មតា ប៉ុន្តែអ្វីដែលនាងហួសចិត្តនោះ គឺមិនបានដឹងថា តួប្រុសហ៊ានថតស្រាត ក្នុងបទច្រៀងនេះឡើង។

សូមស្ដាប់ការបកស្រាយរបស់ អ៊ុន អាលីហ្សា តើនាងនិយាយអ្វីខ្លះ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Un Alisa