CamNews

ភាពយន្ត 

រឿងដ៏ល្បីរបស់អ្នកនាង Angelina Jolie នឹងចាក់បញ្ចាំងគ្រប់រោងកុនពីថ្ងៃទី 17 តុលានេះហើយ!

ទស្សនិកជនជុំវិញសកលលោកពិតជាស្គាល់ច្បាស់ពីអ្នកនាង Angelina Jolie ដោយសារគាត់ជាតារាហូលីវូដដីល្បីល្បាញ់ម្នាក់ដែលចូលរួមសម្តែងក្នុងកំពូលរឿងល្បីៗជាច្រើន តែអ្វីដែលកាន់តែពិសេសគឺទឹកចិត្តសប្បុរសរបស់អ្នកនាងដែលតែងតែជួយដល់ប្រទេសក្រីក្រ ក៍ដូចជាការយកក្មេងកំព្រមកចិញ្ចឹមហើយស្រលាញ់ដូចកូនបង្កើត។


 

ជាក់ស្តែងអ្នកនាង​ Angelina Jolie បានចូលរួមជាចំណែកជាច្រើនជួយប្រជាជន ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់។ អ្នកនាង Angelina Jolie បានមកដល់ប្រទេសកម្ពុជាដំបូងនៅឆ្នាំ 2001 ដែលអ្នកនាងមកថតរឿង Lara Croft: Tomb Raider នៅឯប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប។ ដោយមូលហេតុស្រលាញ់ ចូលចិត្ត និងស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា នៅឆ្នាំ 2002 អ្នកនាងបានទទួលចិញ្ចឹមក្មេងប្រុសដែលមានសញ្ជាតិកម្ពុជាឈ្មោះ Rath Vibol ធ្វើជាកូនប្រុសច្បងហើយបានផ្លាស់ប្តូរឈ្មោះរបស់គេដែលសព្វថ្ងៃមានឈ្មោះថា Maddox Chivan Jolie-Pitt ។ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី 31 កក្កដា ឆ្នាំ 2004 ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី​ បានប្រទានសញ្ជាតិដល់អ្នកនាងឲ្យក្លាយជាប្រជាជនកម្ពុជាមួយរូបដោយសារតែអ្នកនាងចូលរួមយ៉ាងសកម្មក្នុងការ ការពារបរិស្ថាន ក៏ដូចជាការគាំទ្រសកម្មភាពក្នុងសង្គមកម្ពុជាជាច្រើន។ អ្នកនាងបានធ្វើដំណើរមកប្រទេសកម្ពុជាជាច្រើនលើកច្រើនសារ នៅក្នុងឆ្នាំ2017 អ្នកនាងបានត្រឡប់មកវិញម្តងទៀតជាមួយនឹងកូនប្រុស Maddox ដើម្បីផលិតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ/First They Killed My Father​ ដែលទទួលបានជោគជ័យជាអន្តរជាតិ និងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ ថ្មីៗនេះអ្នកនាង Angelina Jolie ទើបតែជូនកូនប្រុសច្បង Maddox Chivan Jolie-Pitt ទៅសិស្សានៅសកលវិទ្យាល័យកូរ៉េខាងត្បូង។  

នៅថ្ងៃទី 17 តុលា 2019 នេះភាពយន្តថ្មីរបស់អ្នកនាង Angelina Jolie នឹងធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តដែលមានចំណងជើងថា ម៉ាឡេហ្វីស៊ិន: ម្ចាស់ស្រីបិសាច/Maleficent: Mistress of Evil ដែលជាវគ្គទី2នៃខ្សែស្រឡាយរឿងនេះ គួរកត់សម្គាល់ថាការពីវគ្គដំបូងដែលចាក់បញ្ចាំងកាលពីឆ្នាំ 2014 ទទួលបានការគាំទ្រយ៉ាងខ្លាំង។

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។