CamNews

កំសាន្ត 

កំពូលតារាថៃទាំងបីរូប ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងបំផុតចំពោះបច្ចេកទេសំដែងរបស់ខ្លូន

លោកអ្នកប្រហែលជាធ្លាប់ស្គាល់មកហើយនូវតារាសំដែងដ៏លេចធ្លោ នៅក្នុងខ្សែភាពយន្ដថៃ ។ តារាដ៏លេចធ្លោទាំងពីររូបនេះ ទទួលបានចំណាប់អារម្មណ៍ខ្លាំងបំបផុតពីទស្សនិកជន ចំពោះសមត្ថភាពសម្ដែងដ៏អស្ចារ្យរបស់គេ។



កញ្ញា៖ Janis Janistar តារាសម្ដែងស្រីវ័យក្មេងម្នាក់នេះ នាពេលថ្មីៗនេះ នាងបានបង្ហាញបច្ចេកទេសសម្ដែងរបស់ខ្លួនដ៏អស្ចារ្យ នៅក្នុងខ្សែភាពយន្ដថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ថៃគឺរឿង “ Samee See Thong”  ដែលសម្ដែងរួមជាមួយតារាប្រុសរាបច្បង  Fluke Krirkphol និង Katreeya។

នាងទទួលបានភាពល្បីល្បាញ ចាប់តាំងនាងសម្ដែងជានាង “Yim” ក្នុងភាពយន្ដ Club Friday The Series Season 11។



 លោក Tor Thanapobកាលពីឆ្នាំមុន  ទស្សនិកជនយ៉ាងច្រើនកុះករ  បាននិយាយអំពីតារាសម្ដែងរូបនេះយ៉ាងភ្លូកទឹកភ្លូកដី នៅលើបណ្ដាញសង្គម សម្រាប់សមត្ថភាពសម្ដែងដ៏អស្ចារ្យរបស់លោក  នៅពេលដែលលោកសម្ដែងជាតួអង្គ Yi  នៅក្នុងខ្លីចាក់បញ្ចាំងតាមទូរទស្សន៍គឺរឿង”In Family We Trust”។

 ពិសេសជាងនេះទៅទៀត នៅឆ្នាំនេះ សម្ដែងជាតួ Sila ឬ Tor  នៅក្នុងខ្សែភាពយន្ដមួយរឿង” Huanjai Sila” ហើយតាមរយៈរឿងនេះ លោកទទួលបានការស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំងពីទស្សនិកជន នៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត ។



 Pop Thakoon ៖ កាលពីឆ្នាំមុន លោកលេចមុខសម្ដែង នៅក្នុងទូរទស្សន៍ 2 TV dramas រឿង”Klin Kasalong” និងរឿង “Nee Ruk Nai Krong Fai”។ សមត្ថភាពសម្ដែងរបស់គេ គឺអស្ចារ្យខ្លាំងណាស់ទាំងនៅក្នុងទូរទស្សន៍ TV drama និងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើន ពីទស្សនិកជន ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates