CamNews

តារា 

ពេជ្រ សោភា ព្រមានហែកហូរ រឿងអាស្រូវ អ្នកដឹកនាំ សម្ដែងប្រុសម្នាក់

ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា ជាមនុស្សម្នាក់ល្បីល្បាញ រឿងមិនសូវចុះសម្រុង ជាមួយអ្នកដទៃ ពោលនាងជា មនុស្សត្រង់ មិនសូវចេះលាក់អារម្មណ៍ឡើយ។ ពេជ្រ សោភា មិនចូលចិត្តបុគ្គលណា ឬនរណាធ្វើអ្វីឲ្យនាង មិន សប្បាយចិត្ត អ្នកនោះនឹងត្រូវនាង តបតភ្លាម មិនរង់ចាំស្អែក ។ កាលពីម្សិលមិញ អ្នកនាងបានបង្ហាញអារម្មណ៍ មិនសូវល្អក្នុងបណ្ដាញសង្គមថា «សុំទោស ដែលនិយាយមិនល្អ ដាក់ប្រុសម្នាក់ ជាអ្នកដឹកនាំសម្ដែង កាលពីមុនចង់ និយាយថា ប្រយ័ត្នខ្ញុំហែកដល់ករ គឺដើរចេញ តែសុំនិយាយការពិតសិនហើយ មនុស្សខ្ញុំស្រួលណាស់..»។
 
ពាក្យសម្ដី ពេជ្រ សោភា ប៉ុន្មានឃ្លា ហាក់បានឲ្យដឹងថា នាងខឹងខ្លាំងណាស់ ព្រោះកម្រនិយាយសម្ដីបែបនេះ ណាស់ ទាល់ តែទ្រាំលែងបាន ទើបនិយាយសម្ដីបែបនេះចេញ ។ ការនិយាយនេះ គឺចង់សំដៅលើអ្នកដឹកនាំសម្ដែង ដែល ស្និទ្ធស្នាលនឹង ពេជ្រ សោភា ហើយត្រូវគេដឹងថា មានតែពីរបីនាក់ប៉ុណ្ណោះ ។ តែគេមិនដឹងថា ជានរណានោះទេ ដែលនាង ឆេះដុំដល់ម្ល៉ឹង។ តារាចម្រៀង ពេជ្រ សោភា បើគិតមកដល់ពេលនេះ ភាពល្បីល្បាញរឿងមិនត្រូវគ្នា ជាមួយ អ្នកសិល្បៈជាច្រើនដូចជា កុល ដាវី ទេព បូព្រឹក្ស តារាហ្វេសប៊ុក PeyPey DY និងធ្លាប់មានជំលោះ ជាមួយនាង ឌួង ហ្សូរីដា កាលពីឆ្នាំ ២០១២ រឿងទៅច្រៀងបុណ្យសមុទ្រ ។

ចំណែកឯប្រុសៗ មានដូចជាលោក នៅ ស៊ីនឿន លោក ណុប បាយារិទ្ធ ប៉ុន្តែនាងចេះ បែងចែកអារម្មណ៍ បានល្អ ណាស់ពេលធ្វើការជាមួយ ណុប បាយារិទ្ធ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ពិសេសក្នុងកម្មវិធី«The voice Cambodia» មើលមិនដឹងថា អ្នកនាងមានបញ្ហាជាមួយគ្នានោះទេ ។

អ្នកនាង ពេជ្រ សោភា មិនអាចទាក់ទង សុំការបំភ្លឺបានទេ ថានាងចង់ហែកអ្នកដឹកនាំសម្ដែងរូបណា តែបើមានរឿង បែបនេះកើតឡើងមែន ពេជ្រ សោភា ពិតជាមានឈ្មោះល្បីល្បាញ រឿងមិនចុះសម្រុងជាមួយ អ្នកដទៃកាន់តែច្រើន ។ តែនាងក៏មានអ្នកស្រឡាញ់ចូលចិត្តច្រើនដែរ ព្រោះកំពុងល្បីល្បាញក្នុងបទចម្រៀង «ត្រូលស្រីស្អាត» ហើយតំណែង គ្រូបង្វឹក ក៏មិនបានរបូតពីដៃឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh