CamNews

តារា 

អបអរសាទរ! ដល់តារាស្រីរូបនេះ ដែលបង្កើតកូនប្រុស បានដោយសុវត្ថិភាព

ថៃ ៖ កាលពីថ្ងៃទី​ ២៣ ម្សិលមិញនេះ តារាសម្តែងស្រីជើងចាស់ នាង Egg bussakorn បានផ្តល់កំណើតឲ្យកូនប្រុសបណ្តូលចិត្តរបស់នាង ហើយស្វាមីរបស់ខ្លួន នៅចាំមើលថែ និងនៅក្បែរនាងនិងកូនជានិច្ច ។ 

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា កូនប្រុសរបស់តារាថៃរូបនេះ មានឈ្មោះថា Nong Din កើតនៅឯមន្ទីរពេទ្យ BNH និងមានទម្ងន់ប្រហែលជាជាង ៣ គីឡូឯណោះ ។ 

ជាចុងក្រោយក៏សូមធ្វើការអបអរសាទរដល់អ្នកម្តាយនិងលោកឪពុកថ្មីថ្មោងគឺ អ្នកនាង Egg bussakorn និងស្វាមីជាស្នេហាគឺលោក Captain Phutanate ផងដែរ ចំពោះការទទួលបាននូវសមាជិកថ្មី ដែលជាចំណងដៃដ៏ពិសេសសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ៕






ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kapook