CamNews

តារា 

សមត្ថកិច្ចកោះអញ្ជើញ លោក វ៉ាត លីម៉េង ឲ្យចូលបំភ្លឺតាមបណ្ដឹងរបស់ វណ្ណ ម៉ូនីកា ពីបទគំរាមទម្លាយរូបស្រាត

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះជម្លោះ បែកផ្សែងជាថ្មី រវាងតារាសម្តែងស្រីកញ្ញា វណ្ណ ម៉ូនីកា ជាមួយលោក វ៉ាត លី ម៉េង ជាបន្តបន្ទាប់ កាលពីអំឡុងជាងមួយខែមុននោះ រហូតមកទល់ពេលនេះ គេសង្កេតឃើញថា រឿងរ៉ាវទាំងនេះ ហាក់មានភាពស្ងប់ស្ងាត់ ទៅវិញបន្តិច ខណៈដែលថ្មីៗកន្លងទៅ តារាសម្តែង វណ្ណ ម៉ូនីកា បានសម្រេចចិត្ត ចូលទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ព្រហ្មទណ្ឌ ចោទលោក វ៉ាត លីម៉េង ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍។

យ៉ាងណាមិញ ក្រោយពេលមានជម្លោះ ទាស់ទែងដោយពាក្យសម្តី រវាងតារាសម្តែងស្រី វណ្ណ ម៉ូនីកា និង លោក វ៉ាត លីម៉េង នោះ ឃើញថាអ្នកទាំងពី រហាក់ដណ្តើមយកឈ្នះ នឹងត្រូវរៀងៗខ្លួន ប៉ុន្តែទោះជាយ៉ាងនេះក្តី ដើម្បីរកយុត្តិធម៌ការពិតតាមផ្លូវច្បាប់ វណ្ណ ម៉ូនីកា ក៏បានដាក់ពាក្យបណ្តឹងចោទប្រកាន់ លើ លោក វ៉ាត លីម៉េង ក្នុងគោលបំណងជម្រះក្តីហ្មងសៅទាំងឡាយ ដែលអតីតសង្សាចាស់រូបនេះ ធ្វើការគំរាម និងសរសេរបកអាក្រាត បរិហារកេរ្តិ៍បង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈកាលពីពេល កន្លងទៅ។

ផ្អែកតាមពាក្យបណ្តឹង របស់តារាសម្តែង វណ្ណ ម៉ូនីកា ដែលធ្លាក់ទៅដល់ដៃសមត្ថកិច្ច អំឡុងពេលកំពុងផ្ទុះជម្លោះយ៉ាងក្តៅគគុកបានបញ្ជាក់ថា «នាងខ្ញុំឈ្មោះ វណ្ណ ម៉ូនីកា អាយុ ២៨ សុំប្តឹងឈ្មោះ វ៉ាត លីម៉េង ភេទប្រុស អាយុ៣៣ ពីបទគំរាមបង្ហោះរូបភាពអាក្រាត និងបរិហាកេរ្តិ៍ ដោយបុគ្គលរូបនេះ បានសរសេរនូវពាក្យ បង្កាត់បង្ខួចកិត្តិយសនាងខ្ញុំ យ៉ាងធ្ងន់ធ្ងរ និងសារមួយទៀត សរសេរគំរាម បង្ហោះរូបភាព អាក្រាតរបស់នាងខ្ញុំ នៅក្នុងបណ្តាញហ្វេសប៊ុក»។

ប្រភពក្រៅផ្លូវការមួយ បានបង្ហើបមកថា បន្ទាប់ពីមានពាក្យបណ្តឹង ពីសំណាក់ វណ្ណ ម៉ូនីកា ដាក់ការចោទប្រកាន់ទៅលើ អតីតគូស្នេហ៍ចាស់ ថ្មីៗកន្លងមក នេះសមត្ថកិច្ច បានកោះហៅលោក វ៉ាត លីម៉េង ឲ្យចូលខ្លួនទៅបំភ្លឺ ចំនួន ២លើកមកហើយ ប៉ុន្តែរហូតមក ល់ពេលនេះ គេពុំទាន់ឃើញវត្តមាន របស់លោក វ៉ាត លីម៉េង ចូលទៅបំភ្លឺតាមការអញ្ជើញ របស់សមត្ថកិច្ចនោះឡើយ។

ប្រភពដែលបានបន្ថែមថា លិខិតកោះហៅ របស់សមត្ថកិច្ចលើទី១ ធ្វើឡើងនៅ ថ្ងៃទី២០ ខែ ឧសភា និងលិខិតអញ្ជើញលើកទី២ កាលថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៥ ម្សិលមិញ។ ប៉ុន្តែយ៉ាងមិញ គេពុំទាន់ឃើញ លោក វ៉ាត លីម៉េច ចូលខ្លួនតាមការកំណត់ នៅឡើយទេ។

ប្រាប់គេហទំព័រ LookingTODAY នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ តារាសម្តែង វ័យ២៨ឆ្នាំ វណ្ណ ម៉ូនីកា បានប្រាប់ថា បច្ចុប្បន្ននាងកំពុងតែរង់ចាំការចូល ខ្លួនមកបំភ្លឺតទល់គា្ន ដោយផ្ទាល់ពីសំណាក់ លោក វ៉ាត លីម៉េង ជុំវិញរឿងដែលបានគំរាម នឹងបរិហាកេរ្តិ៍មកលើខ្លួននាង កាលពីថ្មីៗ កន្លងមកនេះ ជាសារធារណៈ តាមបណ្តាញសង្គម ហ្វេសប៊ុក។

កញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់បន្ថែមថា« បើគាត់ជាមនុស្សស្អាតស្អំ អ៊ីចឹងគាត់ខ្លាចអី នឹងចូលខ្លួន បំភ្លឺក្នុងព្រហ្មទណ្ឌជាមួយខ្ញុំ វណ្ណ ម៉ូនីកា ។ តែទោះបីជាពេលនេះ គាត់មិនទាន់ចូលខ្លួនទៅ បំភ្លឺតាមការកោះហៅ របស់សមត្ថកិច្ច ក៏ដោយ តែខ្ញុំនឹងរង់ចាំបន្តទៀត ថាតើគាត់ (វ៉ាត លីម៉េង) ហ៊ានចេញមុខ ទទួលខុសត្រូវការពិត ចំពោះរឿងនេះទេ កម្រិតណា?»។

ជាមួយគ្នានេះ តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បានបន្ថែមយ៉ាងខ្លីទៀតថា «ប្រសិនបើគាត់ អត់ចូលខ្លួនបំភ្លឺត្រឹមនេះទេ សំណុំរឿងនេះ នឹងឡើងដល់តុលាការ ព្រោះរឿងខ្ញុំ មិនអាចចប់ដោយត្រឹមហ្នឹងនោះទេ ខ្ញុំត្រូវតែលេងឲ្យដល់ទីបញ្ចប់ ត្រូវឲ្យគាត់ចេញមុខ បកស្រាយឲ្យទាល់តែបាន»។

នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនទាន់អាចស្វែងរកការបក ស្រាយពីសំណាក់ លោក វ៉ាត លីម៉េង តាមទូរស័ព្ទបាននៅឡើយទេ ជុំវិញរឿងរ៉ាវ ពាក្យបណ្ដឹង ខាងលើនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh