CamNews

តារា 

ពិធី​ការិនី​ម្នាក់ ផ្សាយ​ព័ត៌​មាន​កីឡា រហូត​ដល់​ថ្នាក់​លេច​ខោ​ក្នុង នៅ​មុខទស្ស​និក​ជន

(អាហ្សង់ទីន)៖ អ្នករាយការណ៍ព័ត៌មាន ម្នាក់នៅអាហ្សង់ទីន ពិតជារងការអាម៉ាស់ជាខ្លាំង កំឡុង​ពេលធ្វើការផ្សាយផ្ទាល់​ព័ត៌មានកីឡា តាមកញ្ចក់ទូរទស្សន៍ Fox News ស្រាប់តែកើតហេតុការណ៍ ស្មានមិនដល់ គឺនាងជ្រុលលើកសម្លៀកបំពាក់ខ្លួនឯង ដល់ទៅឃើញខោក្នុង ក្រោមក្រសែភ្នែករបស់ទស្សនិកជន ដល់ទៅរាប់ពាន់នាក់ កំពុងទស្សនា។

Alina Moi​ne គឺជាអ្នករាយ​ការណ៍ ព័ត៌មានស្រីម្នាក់ខាងផ្នែកកីឡា អស់រយៈពេល១០ឆ្នាំមកហើយ នៅថ្ងៃនោះនាងកំពុងរាយការណ៍ ពីកីឡាអូឡាំពិក ដែលនឹងមកដល់ឆាប់ៗនេះ ហើយក៏កើតមានរឿងនេះឡើង តែ Moine មិនអាចដើរចេញឡើយ គឺនាងនៅតែបន្តរាយការណ៍ ព័ត៌មានដដែល ដូចគ្មានអ្វីកើតឡើងអ៉ីចឹង។

រូបភាពពិធីការិនី ដែលផ្សាយពីព័ត៌មានកីឡាដល់ថ្នាក់ លេចខោក្នុងចំពោះ មុខទស្សនិកជននេះ ទទួលបានការចាប់អារម្មណ៍ដល់ថ្នាក់ មានអ្នកចូលទស្សនាដល់ទៅ ១.៥លាននាក់ឯណោះ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Alina Moi​ne