CamNews

តារា 

ត្រឹមតែរូប២សន្លឹកពីរឿងក្នុង “វិកលចរឹក” នេះ នឹងធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនបាន!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរឿង “វិកលចរឹក” បានចាក់បញ្ចាំងរួចមក មានការកោតសរសើរជាច្រើនពីទស្សនិកជនដែលបានចូលទស្សនា ព្រោះមានលាយឡំនូវឈុតឆាកភ័យរន្ធត់ តក់ស្លុត រកអ្វីប្រៀបផ្ទឹមពំុបាន។

ប៉ុន្តែបែរជាមានអារម្មណ៍ក្តុកក្តួល និងទប់ទឹកភ្នែកមិនបានទៅវិញក្រោយពីបានឃើញរូបថត២ សន្លឹកនេះ។ ជាហេតុធ្វើឲ្យមានសំនួរជាច្រើនកំពុងតែចាក់សួរថា ហេតុអ្វីបានជាយុវជនខ្មែរមិនសូវគាំទ្រខ្សែភាពយន្តខ្មែរដូចខ្សែភាពយន្តបរទេសផ្សេងៗទៀតដែលត្រូវតម្រង់ជួរទិញសំបុត្ររកតែកន្លែងអង្គុយគ្មាន?

ដោយយោងតាមការនាំគ្នាចែកចាយរូបថតពេញបណ្តាញសង្គមហ៊្វេសប៊ុកបានឲ្យដឹងថា “លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយដ្ឋានភាពយន្តប្រចាំ នៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថារឿង "វិកលចរិត" ជារឿងប្រភេទភ័យរន្ធត់ និងអាថ៌កំបាំងល្អ យ៉ាងកម្រក្នុងវិស័យ ភាពយន្តខ្មែរ ។ លោកថា នេះជាការឈានឡើងក្នុងវិស័យភាពយន្តនៅកម្ពុជា តែលោកសម្ដែង ការខកចិត្តដូចគ្នា នៅពេលឮថា ភាពយន្តគុណភាពមួយ នេះ មិនសូវមានការចាប់អារម្មណ៍ពីក្រុម យុវវ័យដែលចូល ចិត្តមើលកុន។ លោកជំរុញឲ្យផលិតករបន្តផលិត ភាពយន្តទម្រង់នេះ ដោយអះអាងថាក្នុងពេលពលរដ្ឋខ្មែរ ចេះមើលកុនពិតប្រាកដ គឺរឿងដែលមានគុណភាព ទើប មានជីវិតរស់។ គួររំឭកថា ខ្សែភាពយន្តរឿង «វិកលចរិត» ត្រូវបានគណៈកម្មការ វាយតម្លៃភាពយន្តអន្តរជាតិមួយចេញលិខិតទទួលស្គាល់ថាជារឿង មានគុណភាព និងត្រូវបានក្រសួងវប្បធម៌ជ្រើសជាភាពយន្តឲ្យ ចេញទៅបង្អួតក្នុងមហោស្រពភាពយន្តចិននៅខេត្តណានជីង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ

នៅចាំអីទៀត បើចង់ឲ្យសិល្បខ្មែរមានការរីកចម្រើន ប្រញាប់ទៅទិញសំបុត្រចូលទស្សនាទាំងអស់គ្នា ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kimberly Yaya Margie Mint Mark prin Sin chan saya