CamNews

តារា 

វណ្ណ វល័ក្ខ ៖ "​​ ខ្ញុំកែតែ ខ្ទង់ច្រមុះ ចំណែកដើមទ្រូង គ្មានទេ "

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង និយមការស្លៀកពាក់ បែបសិចស៊ី កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីចំណាយលុយ អស់មិនក្រោមខ្ទង់ពាន់ដុល្លារ ដើម្បីកែកុន ធ្វើច្រមុះឲ្យទាក់ទាញ រួចហើយ ពេលនេះ ក៏បានលេចឮដំណឹងមកថា វល័ក្ខ បានចំណាយលុយជាថ្មី ដើម្បីកែដើមទ្រូង ឱ្យឡើងមូលក្បំពើងធំនិង កាន់តែស្រស់ស្អាតជាងមុន។

ផ្អែកតាមប្រភព ពីរង្វង់អ្នកដូចគ្នាបានបង្ហើបថា កន្លងមកនេះកញ្ញា វណ្ណ វល័ក្ខ បានចំណាយលុយជាច្រើន ដើម្បីជួសជុលកែកុនច្រមុះ ឱ្យមានខ្ទង់ និងមានសភាពស្រួចស្អាត ជាងសម្រស់ធម្មជាតិ។ មិនតែប៉ុណ្ណោះ គេក៏បានដឹងទៀតថា វល័ក្ខ បានកំពុងតែត្រៀម ចំណាយលុយ ជាថ្មីម្តងទៀង ដើម្បីចេញទៅកែដើមទ្រូង នៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងនេះ។ ប៉ុន្តែដំណឹងនេះ ត្រូវបាន វណ្ណ វល័ក្ខ ឆ្លើយបដិសេធថា ពុំទាន់មាននោះទេ។

ជូបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៤នេះ តារាសម្តែងវ័យក្មេង កញ្ញា វណ្ណ វល័ក្ខ បាននិយាយប្រាប់ ដោយសម្តីផ្អែមថា "ចាស បង ! ខ្ញុំទទួលស្គាល់ថា ពិតជាបានចំណាយលុយ ដើម្បីកែឱ្យមានខ្ទង់ច្រមុះមែន តែរឿងថា កែដើមទ្រូងនោះ គឺអត់ទាន់មានគម្រោងទេ (សើច) ! ចង់កែដែរ តែមិនទាន់សម្រេចចិត្តច្បាស់។ ម្យ៉ាងពេលខ្លះ ក៏មានអ្នកណែនាំប្រាប់ថា បើសិនជាខ្ញុំកែដើមទ្រូង មួយទៀត គឺកាន់តែមានសម្រស់ស្អាត បន្ថែមទៀត"។

កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ថា "ខ្ញុំបានធ្វើច្រមុះ គឺចាប់តាំងពីពេលចូល សិល្បៈភ្លាម ៗមកម្ល៉េះ ហើយចំពោះដើមទ្រូង មុខ និងមាត់ មិនទាន់មានការកែកុននោះឡើយ គឺសម្រស់មកពីធម្មជាតិដោយផ្ទាល់។ ការកែច្រមុះនេះ មិនបានចេញទៅធ្វើ នៅប្រទេសថៃដូចគេទេ គឺ កែនៅក្នុងស្រុកខ្មែរ នេះតែម្តង"។

តារាសម្តែងសាច់ស វណ្ណ វល័ក្ខ បានបន្ថែមថា មូលហេតុដែលនាំឱ្យនាងសម្រេចចិត្តកែច្រមុះនេះ គឺមកពីគិតថា អាចជួយយឺតយោង យឺអ៊ុន និង ម្យ៉ាងទៀតដើម្បីឱ្យស័ក្តិសម ជាមួយនឹងទម្រង់មុខរបស់នាង មើលទៅស្រស់ស្អាត៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh