CamNews

តារា 

Jang Geun Suk ទទួលបានកាដូរថយន្ត ពីអ្នកគាំទ្រ

ព័ត៌មានពី Y Tree Media បានឲ្យដឹងថា Jang Geun Suk បានទទួលកាដូរថយន្ត ពីអ្នកគាំទ្រជន
ជាតិជប៉ុន ដើម្បីប្រារព្ធខួបទី ២០ឆ្នាំ ក្នុងជំនួញរបស់គាត់។ ពួកគេក៏បានសរសេរសារ អបអរផង
ដែរ។

សារដែលនៅខាងក្រោយ រថយន្តនោះសរសេរថា “សម្រាប់គ្រប់គ្នាក្នុងប្រទេសកូរ៉េ។ អរគុណណាស់
សម្រាប់ការគាំទ្រ ពេលដែលប្រទេសជប៉ុនរញ្ជួយផែនដី ។ ឥឡូវនេះពួកយើងលែងអីហើយ”។

ឡាននេះនឹងធ្វើដំណើរកំសាន្ត ជុំវិញនៅតំបន់ Gangnam ក្នុងទីក្រុង Seoul  និងតំបន់ Myeongdong
រយៈពេល ១ខែ ដែលចាប់ផ្តើមពី ថ្ងៃបុណ្យណូអែល។

Jang Geun Suk បាននិយាយថា “ខ្ញុំភ្លេចភាពត្រជាក់អស់ហើយ។ បេះដូងរបស់ខ្ញុំនៅពេលនេះ គឺពិត
ជាកក់ក្តៅ ដោយសារតែអ្នកគាំទ្រ”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Jang Geun Suk entertainment korean star