CamNews

តារា 

អ្នកធ្លាប់បានរិះគន់ លោក រិទ្ធ អាចនឹងត្រូវស្តាយក្រោយ បន្ទាប់ពីបានទស្សនាវីដេអូនេះ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក ហម ឆរ៉ា ដែលជាអតីតតារាសម្តែង ត្រូវបានអ្នកសិល្បៈដូចគ្នា បញ្ចេញវីដេអូមួយ និយាយថាឲ្យលោកយ៉ាងចាស់ដៃ ចំពោះការសរសេរជាអក្សរខ្មែរ ។​

លោក រិទ្ធ ដែលមហាជនស្គាល់ថា ជាតារាសម្តែងម្នាក់ដែរ លោកបានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "សូមផ្ញើវីដេអូនេះជូនទៅបង ហម ឈរ៉ា ជាពិសេសពេលខ្លះបើបងអាចយកពេលវេលាដ៏មាន តម្លៃរបស់បងទៅធ្វើរឿងដែលមានប្រយោជន៍ជាងនេះប្រហែលជាល្អ សូមអរគុណ" ។ អ្វីដែលកាន់តែកត់សម្គាល់នោះគឺ អ្នកនិយមលេងអិនធឺណិត បែរជារិះគន់ លោក រិទ្ធ ជំនួស វិញ ។ 

ប៉ុន្តែជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Tan Kimsour បានធ្វើការចេញវីដេអូ ដើម្បីបកស្រាយចំពោះការរិះគន់យ៉ាងចាស់ដៃទៅលើ លោក រិទ្ធ ដោយវីដេអូនោះ តារាសម្តែងរូបនេះ គ្រាន់តែបង្កើតឡើងដើម្បីសាកចិត្តកូនខ្មែរយើងប៉ុណ្ណោះ ។ ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


ដោយ​ ៖ គន្ធា


Tags: Tiger Rith