CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ហួស ៖ ជាប់គាំង នៅក្នុង បារ ខណៈ ឧទ្ធម្ភាគចក្រ ធ្លាក់ចំ កាលពីយប់មិញនេះ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹម៉េត្រូ បានគូស បញ្ជាក់អោយដឹងថា នៅឯចក្រភពអង់គ្លេស ឯណោះវិញ កាលពីយប់ថ្ងៃសុក្រ យប់មិញ នេះ ក្រុមមនុស្ស ដែលជាអ្នកចូល ផឹកលេងកំសាន្ត នៅក្នុងបារ មួយកន្លែង ពិតជាមានភាព ភ័យរន្ធត់ ជា ខ្លាំង ពោលគឺ​ ពួក គេមួយចំនួន បានជាប់គាំង នៅក្នុងនោះ ក្រោយពី មានករណី ធ្លាក់ ឧទ្ធម្ភាគចក្រ យោធា ចំពីលើដំបូល សំណង់អាគារ បារ មួយកន្លែងនេះ ។

ប្រភពសារព័ត៌មាន ដដែល បន្ថែម ករណីគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ ខាងលើនេះ បានកើតឡើង នៅ ឯបារ មួយកន្លែង មានទីតាំង ជាប់ទៅនឹង ច្រាំងទន្លេ Clyde ក្រុង Glasgow ចក្រភពអង់គ្លេស។​ ករណី គ្រោះថ្នាក់ ស្ទើរតែមិនគួរ អោយជឿ និងនឹក ស្មានមិនដល់ នាំអោយមានភ័យ រន្ធត់ មួយនេះ បាន កើត ឡើង កាលពីវេលា យប់ថ្ងៃសុក្រ យប់មិញនេះ ម៉ោង ប្រមាណជា ១០ និង ២៥ នាទី យប់។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ជាបន្ទាន់ ពីសំណាក់ ក្រុមមន្រ្តីជំនាញខាងពន្លត់ អគ្គីភ័យ និងសង្គ្រោះបន្ទាន់ ដោយនៅក្នុង នោះ បានបញ្ជូន ជនរងគ្រោះ ៩ នាក់ ទៅមន្ទីរពេទ្យ ខណៈ ជាច្រើននាក់ ផ្សេងទៀត ត្រូវបានគេ ចំណាយពេល ដល់ទៅ ២០ នាទី ក្នុងការជម្លៀស ចេញពី ក្នុង បារ ។

ដោយឡែក មកទល់នឹងខណៈនេះ ពុំទាន់ មានរបាយការណ៍ ណាមួយ បញ្ជាក់អោយដឹង ថាមាន មនុស្ស ស្លាប់បាត់បង់ ជីវិតនោះទេ ខណៈ មូលហេតុដែល នាំអោយមាន ករណី គ្រោះថ្នាក់ ធ្លាក់ ក៏ ពុំទាន់ត្រូវបាន គេរកឃើញ ដូចគ្នា ស្របពេល ដែល ស្ថិតនៅក្រោម ការ តាមដាន ស៊ើបអង្កេត នៅ ឡើយ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាប កាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖​

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Glasgow UK helicopter Bar Pub London England