CamNews

ប្លែកៗ 

វីដេអូ៖ គួរអោយរន្ទត់ ខណៈបាត់បង់ការគ្រប់គ្រង រថយន្ដត្រូវហោះចូលជ្រលងភ្នំ

 
Arizona៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដេអូ របស់បុរសម្នាក់ ដែលបានបើកបរ រថយន្ដ
ចុះពីលើភ្នំ ហើយត្រង់ចំណុចមួយនៃផ្លូវកោង រូបគាត់បានបាត់បង់ការគ្រប់គ្រង ដែលបណ្ដាល
អោយរថយន្ដរបស់ខ្លួន ហោះទាំងកម្រោល ចូលទៅក្នុងជ្រលងភ្នំ នោះគឺវាបានធ្វើអោយមនុ
ស្សជាច្រើន មានការតក់ស្លុត និងភ័យញញើតជាខ្លាំង។



ទោះបីជាយ៉ាងណាក៏ដោយ ក៏រូបភាពនៃវីដេអូនេះ ត្រូវបានមិត្ដភ័ក្ររបស់បុរសអ្នកបើករថយន្ដ
នោះ  ជាអ្នកបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេតដែរ  ស្របពេលដែលអ្នកបើករថយន្ដនោះ
មិនត្រូវបានគេបញ្ចេញឈ្មោះឡើយ។ ជាមួយគ្នានេះផងដែ​រ ក៏មានពត៌មានបានលេចឡើងថា
រឿងរ៉ាវនេះ បានកើតឡើងនៅតាមជ្រលងភ្នំ តំបន់អារីហ្សូណាឯណ្ណោះ ស្របដែលបុរសជួប
គ្រោះថ្នាក់នោះ មិនមានគ្រោះថ្នាក់ ដល់ការបាត់បង់ជីវិតនោះទេ។



ជាការពិតណាស់ រាល់ការបើកបរ ផ្លូវជិតផ្លូវឆ្ងាយ សូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្ន
ជាពិសេស គឺការយោគយល់គ្នា ទៅវិញទៅមក ដើម្បីទទួលបានសុវត្ថិភាពទាំងអស់គ្នា។ នេះ
ជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖ នារី
ប្រភព៖ newsday


Tags: unbelievable car crashed Arizona