CamNews

តារា 

អូន ឧស្សាហ៍ ទម្លាយរូប​ភរិយា និង​កូន​ជា​លើក​ដំបូង

ភ្នំពេញ៖ តារាសម្តែងបុរសសង្ហា រាងខ្ពស់ស្រឡះ កំពុងតែឡើងកូដគ្រង ណែងតួឯក ជាបន្តបន្ទាប់ លោក អូន ឧស្សាហ៍ ថ្មីៗនេះ បានរំលេចរូបភាពផ្អែមល្ហែម ឱបរឹតជាមួយនារីរូបស្អាតម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាភរិយាស្របច្បាប់របស់លោក ដើម្បីច្រានចោលព័ត៌មាន ដែលចុះផ្សាយកន្លងមកថា លោកនៅលីវមិនទាន់មានប្រពន្ធ និងកូន ។

ការទម្លាយរូបភាពដ៏កម្រនេះ ត្រូវបានគេដឹងថា ជាការទម្លាយលើកដំបូង បន្ទាប់ពីទស្សនិកជន តែងតែយល់ច្រឡំថា លោក អូន ឧស្សាហ៍ ជាមនុស្សនៅកំលោះ ។

បើតាមប្រភពពីអ្នកនៅជិតខ្លួន តារាសម្តែង លោក អូន ឧស្សាហ៍ បានទម្លាយប្រាប់ LookingTODAY ឲ្យដឹងកាល ពីពេលថ្មីៗនេះថា ប្រហែលជា១សប្តាហ៍មុននេះ មានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា លោក អូន ឧស្សាហ៍ មិនចង់គិតពីរឿងស្នេហា យកប្រពន្ធកូន ព្រោះតែខ្លាចប៉ះពាល់ការងារសិល្បៈ តែធាតុពិតទៅ ព័ត៌មាននោះ គឺជាការចុះផ្សាយគ្មានការពិតឡើយ ដោយសារតែតារាសម្តែងរូបនេះ មានប្រពន្ធ និងកូនរួចហើយ មិនដូចអ្វីដែលគេសរសេរនោះទេ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា លោក អូន ឧស្សាហ៍ បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយភរិយាជិត ១០ឆ្នាំមកហើយ តាំងពីលោកមិនទាន់មានឈ្មោះល្បីមកម៉្លេះ ដោយភរិយារបស់លោកមានឈ្មោះថា ណាលី ជាអតីតតារាបង្ហាញម៉ូដ ។ ចំណងស្នេហាផ្អែមល្ហែមមួយនេះ បានធ្វើឲ្យលោក និងភរិយា ទទួលបានកូន៣នាក់រួចទៅហើយ គឺស្រី១ និងប្រុស២ ។

ប្រភពដដែលប្រាប់ទៀតថា ស្វាមីភរិយាមួយគូនេះ គឺស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែជារឿយៗលោក អូន ឧស្សាហ៍ មិនសូវបណ្តើរភរិយា ចូលរួមកម្មវិធីរបស់មិត្តភក្តិឡើយ ។ ក្នុងសូម្បីតែនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក៏គេកម្រឃើញតារារូបនេះ សម្ញែងកាយវិការស្និទ្ធស្នាល ជាមួយភរិយាដែរ ។ ទើបតែពេលនេះ លោកបាន ទម្លាយរូបភាពផ្អែមល្ហែមជាសាធារណៈក្នុងន័យជម្រះមន្ទិលសង្ស័យ និងដើម្បីកុំឲ្យមហាជនយល់ច្រឡំតទៅទៀតថា លោក នៅកំលោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh