CamNews

ភាពយន្ត 

អតីតកាលព្រឺព្រួយតាមព្យាបាទស្រ្តីមានផ្ទៃពោះម្នាក់ក្នុងរឿង “ព្រលឹងចងពៀរ”

ខ្សែភាពយន្តរបស់ប្រទេសឥណ្ឌួនេស៊ីថ្មីមួយទៀតហើយបានមកដល់គ្រប់រោងភាពយន្តកម្ពុជា ដែលមានចំណងជើងថា “ព្រលឹងចងពៀរ”។ ខ្សែភាពយន្តដ៏រន្ធត់មួយនេះ បានកើតឡើងទៅលើស្រ្តីមានផ្ទៃពោះដ៏កម្សត់ម្នាក់ដែលនាងត្រូវបានព្រលឹងខ្មោចអនាថាមួយ តាមព្រាបាទាំងយប់ ទាំងថ្ងៃ។

ក្រោយពីនាងបានដឹងថាខ្លួនមានផ្ទៃពោះមក នាងតែងតែទទួលនូវអារម្មណ៍ដូចជាមានអ្នកដើរតាមខ្លួននាង រហូតដល់ថ្ងៃមួយនាងបានជួបនូវព្រលឹងនោះផ្ទាល់នឹងភ្នែក ជាហេតុធ្វើអោយនាងបានសម្រេចចិត្ត រុករកនូវអតីតកាលដែលបណ្ដាលអោយ ព្រលឹងខ្មោចដ៏កាចសាហាវមួយនេះតាមព្យាបាទនាងគ្មានថ្ងៃស្បើយបែបនេះ។

ចង់ដឹងថា តើខ្សែភាពយន្តបែបព្រឺសម្បុរ និងរន្ធត់របស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ គួរអោយខ្លាចកំរិតណានោះ កុំភ្លេចទៅទស្សនារឿង “ព្រលឹងចងពៀរ” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីពេលនេះតទៅហើយ!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។